ជប៉ុន៖ នាពេលបច្ចុប្បន្ននេះ ការថតរូបSelfie  គឺមានការពេញនិយមខ្លាំងណាស់ ​សម្រាប់យុវវ័យ​។ ហើយក្នុងនោះដែរ សម្រាប់ក្មេងស្រីជំទង់ៗ នៅជប៉ុនវិញ តែងតែរកនឹកស្ទាយថតរូបSelfie បានយ៉ាងច្រើនវិធី បែបCute Cute គួរឲ្យស្រលាញ់តែម្តង។

ចង់ដឹងថា ស្ទាយដែលក្មេងស្រីជំទង់ជប៉ុន ចូលចិត្តធ្វើ តើ​មានស្ទាយអ្វីខ្លះ តោះតាមដានទាំងអស់គ្នា៖

១) សញ្ញាសន្តិភាព គឺស្ទាយលើកដៃពីរ



២) ស្ទាយឈឺធ្មេញ


 
ស្ទាយនេះ គឺនារីភាគច្រើន ចូលចិត្តធ្វើ ដែលយកដៃរបស់ពួកគេ នៅទ្រថ្ពាល់ ហើយស្ទាយនេះផងដែរ ក៏ទទួលបានការល្បីល្បាញ រហូតដាក់ជាគ្របមុខ លើទស្សនាវដ្តីទៀតផង។

៣) ស្ទាយ ក្រញ៉ាំសត្វ




ស្ទាយក្រញ៉ាំសត្វ ក៏ទទួលបានការពេញនិយមខ្លាំងដែរ ដែលមាននារីជប៉ុន ភាគច្រើន ចូលចិត្តថតរូប ស្ទាយបែបនេះ ហើយក៏មានអ្នកខ្លះ បានគិតថា ស្ទាយនេះ គឺមកពី តារាចម្រៀងស្រី Lady Gaga ។

៤) ស្ទាយ បាំងភ្នែក




ស្ទាយបាំងភ្នែកម្ខាង គឺក្មេងស្រីជំទង់ៗ ចូលចិត្តថតណាស់។ ចំពោះស្ទាយថត បែបនេះ គឺត្រូវបានមនុស្សគ្រប់គ្នា​ និយាយថា​បានយកត្រាប់តាម អ្នកលេងប្លុកម្នាក់ Zawachin ​ជាមនុស្សម្នាក់ ដែលចាប់ផ្តើម ធ្វើស្ទាយបែបនេះដំបូងគេ ព្រោះពេលនោះ នាងចង់បានថតបាំងភ្នែកម្ខាង ដើម្បីបង្ហាញការតុបតែងភ្នែកតែម្ខាង របស់នាង។

៥) ស្ទាយ Eliza


ស្ទាយ Eliza ស្ទាយបែបនេះ គឺមកពីតារាម្នាក់ ឈ្មោះ Eliza Ikeda ដែលនាងបានថតស្ទាយ ច្របាច់មាត់របស់នាង ជាលើកដំបូង។

៦) ស្ទាយ Hamu Hamu  


ស្ទាយនេះ គឺភាគច្រើននារីៗចូលចិត្ត ខាំបបូរមាត់ខាងក្រោមរបស់ខ្លួន ហើយនាពេលបច្ចុប្បន្ន វាក៏ត្រូវបានក្លាយជាស្ទាយដ៏ពេញនិយមមួយផងដែរ។

៧) ស្ទាយផឹកទឹក



ជាស្ទាយបែបធម្មជាតិ និងមើលទៅនៅតែទាក់ទាញ

៨) ក្តិចថ្ពាល់ 


ស្ទាយនេះ ហាក់ដូចជា ចម្លែកបន្តិច តែមើលទៅក៏Cute ម្យ៉ាងដែរ

៩) ខ្ទប់មាត់



ស្ទាយខ្ទប់មាត់ ក៏ទទួលបានការពេញនិយមផងដែរ  នាពេលកន្លងទៅនេះ មិនចាញ់ស្ទាយថត ភ្នែកម្ខាងប៉ុន្មានទេ 

១០) ស្ទាយបាញ់កាំភ្លើងខ្លី


ស្ទាយនេះ គឺត្រូវបានល្បីល្បាញខ្លាំង ដោយសារស្រីស្អាត Manami Enosawa ហើយវាក៏ចាប់ផ្តើម ត្រូវគេស្គាល់កាន់តែច្រើនឡើងៗ នៅក្នុងទស្សនាវដ្តី Saventeenផងដែរ។

តើស្ទាយថតរូបទាំង១០នេះ​ តើមូយណា ជាស្ទាយរបស់អ្នក?  

ប្រភព បរទេស

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]