បុរសម្នាក់ដែលជាជនជាតិអាមេរិច ត្រូវបានពស់ចឹក ប៉ុន្តែវាមិនបានធ្វើអោយគាត់មានគ្រោះថា្នក់ដល់ជីវិត នោះទេ ហើយអ្វីដែលចម្លែកទៀតនោះ គឺគាត់បានថតរូបវាទៀតផង។

ដោយយោងទៅតាមគេហៈទំព័រ ninemsn ចុះផ្សាយកាលពី ថ្ងៃចន្ទ័ ទី៣០ ខែកក្កដា ឆ្នាំ ២០១២ បានអោយដឹងថា បុរសជនជាតិអាមេរិចម្នាក់ មានឈ្មោះថា Mark Laita បានថតរូបជើងរបស់គាត់ដែលត្រូវពស់ចឹក ប៉ុន្តែអ្វីដែលចម្លែកនោះគឺគាត់បាននិយាយថា គាត់មិនបានដឹងខ្លួននោះទេ ហើយក៏មិនដឹងថា គាត់បានថតតាំងពីពេលណាដែរ ប្រហែលជាគាត់ប៉ះដៃចំកន្លែងថតក៏មិនដឹង ព្រោះគាត់បានពាក់វានៅនឹង ក របស់គាត់។ គួរបញ្ជាក់ផងដែរថា ពស់ដែលខាំជើងគាត់នោះគឺជាប្រភេទពស់ black mamba សំណាងល្អដែលវា គ្រាន់តែខាំដោយមិនបញ្ចេញពិស កុំអីលោក Mark នឹងត្រូវស្លាប់បាត់បង់ជីវិតបាត់ហើយ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]