ឥណ្ឌា៖ មនុស្សគ្រប់គ្នាមានការ កោតសរសើរពីទឹកចិត្ត និងការប្រឹងប្រែងរបស់ យុវជន អាយុ១៧ឆ្នាំម្នាក់ ដែលបាន សាងសង់ស្ពានឈើមួយ កាត់តំបន់ទឹកស្អុយ ដើម្បីឲ្យក្មេងៗ បានឆ្លងទៅសាលារៀន ដោយងាយស្រួល និងសុវត្ថិភាព។

យុវជនឥណ្ឌាឈ្មោះ Eshan Balbale អាយុ១៧ឆ្នាំ ជាសិស្សនៃសាលា Mumbai បានសម្រេចចិត្ត សាងសង់ស្ពានឈើមួយកាត់តំបន់ ទឹកស្អុយកខ្វក់មួយកន្លែង ក្រោយពីសង្កេតឃើញថា ក្មេងៗដែលធ្វើដំណើរទៅរៀន ឆ្លងកាត់ទីនោះ ប្រឈមមុខ នឹងគ្រោះថ្នាក់ខ្ពស់ ដោយសារទឹកស្អុយពោរពេញដោយមេរោគ។

យុវជន Balbale ទទួលបានការកោតសរសើរពីមនុស្សជាច្រើន និងត្រូវបានសារព័ត៌មានបរទេស ចុះផ្សាយអំពីទឹកចិត្ត ជួយយកអាសារ មនុស្សក្នុងសហគមន៍ របស់គេទៀតផង ព្រោះថាស្ពានឈើ ដែលគេសាងសង់ឡើងមួយនោះ ជាសមិទ្ធិផលគំរូ ដែលសាងសង់ឡើង ដោយទឹកចិត្តសប្បុរស ​និងកំលាំងញើសឈាម ព្រមទាំងការតស៊ូអត់ធ្មត់ របស់គេផ្ទាល់៕

សូមទស្សនាបណ្តុំរូបថតខាងក្រោមនេះ៖





ប្រភព stomp

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]