ខេត្តបាត់ដំបង ៖ បុរស​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់ ត្រូវ​ប្រពន្ធ​ប្រទះ​ឃើញ​ស្លាប់ ​ក្នុង​បន្ទប់​នៅ​សាលា​ឯកជន ​មួយ​យីហោ «​ពន្លៃ​​នៃ​ចំណេះដឹង​» កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​០៥ តុលា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ខេត្ត​បាត់ដំបង ដោយ​សង្ស័យថា កើត​​ខ្យល់​.​​គរ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ហួត បាន​គា អាយុ​៣៧​ឆ្នាំ ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស មានស្រុក​កំណើត​នៅ​ប្រាសាទ​បាល្ល​ង្គ ខេត្តកំពង់ធំ មាន​​ប្រពន្ធ​ឈ្មោះ​តាន់ ប៊ិ​ច អាយុ​៣៤​ឆ្នាំ ដោយ​ទាំង​២​នាក់​ស្នាក់​នៅផ្ទះ​ជួល​ជិត​សាលា​ឯកជន​ខាងលើ ។

បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​ឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​០៤ តុលា ប្តី​របស់​គាត់​មិន​បាន​ស្នាក់​នៅ ផ្ទះ​ជួល​ជាមួយ​គាត់​ទេ គឺ​គាត់​ទៅ​សម្រាន្ត​នៅ​បន្ទប់​ក្នុង​សាលា​ឯកជន​ខាងលើ​នោះ ។ ហើយ​នៅ​វេលា​យប់​ជ្រៅ គាត់​បាន​​ឮសូរ​សំឡេង​ក្អកខ្លាំង​ ដែល​ប្តី​គាត់​តែងតែ​ក្អក​ដូច​រាល់​ដង ហើយ​ក៏​មិន​បាន​ចាប់អារម្មណ៍​អ្វី​ដែរ ។ លុះ​នៅព្រឹកថ្ងៃទី០៥ តុលា ​គាត់​បាន​ដើរទៅ​អង្រួន​ដាស់​ប្តី​គាត់ ក៏​​ឃើញ​មាន​សភាព​រឹង​ទៅ​ហើយ ដោយ​មិនដឹង​​ថា ប្តី​គាត់​ដាច់​ខ្យល់​ស្លាប់​តាំងពី​ពេល​នោះ​ទេ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]