ភ្នំពេញ ៖ បុរសជនជាតិ បរទេសម្នាក់ មិនទាន់ស្គាល់អត្ដសញ្ញាណ និងសញ្ជាតិអ្វីនោះ បានធ្លាក់ពីលើ សណ្ឋាគារសុខា កម្ពស់ជា ច្រើនជាន់ នៅត្រើយខាងកើតស្ពានជ្រោយ ចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥នេះ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ អាជ្ញាធរនិងសមត្ថកិច្ចជាច្រើននាក់នៅទីនោះ។

អធិការនគរបាលខណ្ឌជ្រោយចង្វារ លោក ទៀម សុត្ថាវុធ មិនទាន់អាចបញ្ជាក់ ពីមូលហេតុពិតប្រាកដ នៃករណីនេះនៅឡើយទេ ដោយសមត្ថកិច្ច របស់លោកបាននឹងកំពុងចុះទៅសួរនាំនិងស្រាវជ្រាវ ។

សម្រាប់អ្នកយកព័ត៌មានជាច្រើននាក់ ក៏ មិនត្រូវបានសមត្ថកិច្ចនិងអ្នកគ្រប់គ្រង សណ្ឋាគារឱ្យចូលទៅថតរូបភាពនិងសួរពីដំណើររឿងនោះឡើយ ពោលស្ថិតនៅខាងក្រៅរបងសណ្ឋាគារ តែប៉ុណ្ណោះ ។




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]