កំពត ៖ ពលការិនីម្នាក់ ឈ្មោះ វ៉ាន់ សម្បត្តិ អាយុ ២១ឆ្នាំ មានស្រុកនៅក្នុងភូមិកណ្តាល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត បានចេញទៅធ្វើការស្របច្បាប់ ជាមួយប្តីនៅក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ អស់រយៈពេល ជាយូរឆ្នាំមក ហើយ។

តាមម្តាយបង្កើតរបស់ស្ត្រី ដែលបានបាត់ខ្លួននោះ រូបគាត់មានឈ្មោះ វង់ នីន រស់នៅក្នុងភូមិ ឃុំ ខាងលើ បាន រៀបរាប់ថា កូនស្រីគាត់ បានធ្វើការនៅប្រទេសថៃ ជាមួយនឹងប្តីជាយូរឆ្នាំមកហើយ ហើយកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ កន្លងមកនេះ កូនស្រីគាត់ដែលបានបាត់ខ្លួននោះ បាននាំយកកូនស្រី អាយុ៣ឆ្នាំ ពីប្រទេសថៃ មកផ្ញើ ឲ្យគាត់ដែលជាម្តាយ ជួយមើលថែទាំ នៅឯស្រុកកំណើតទីនេះ លុះនាំកូនមកដល់ស្រុក បាននៅលេង នឹងគាត់ រយៈពេលបានតែ៣យប់ប៉ុណ្ណោះ រហូតដល់ម៉ោង ៨ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ កូនស្រីគាត់ បានចេញ ដំណើរទៅជិះរថយន្តនៅបេនឡាន តាក់ស៊ីកំពត ឆ្ពោះវិលត្រឡប់ទៅធ្វើការជួបជុំនឹងប្តី នៅខេត្តរ៉ាក់យ៉ង ប្រទេស ថៃវិញ ប៉ុន្តែ អកុសល្យ ក្រោយពីកូនស្រីគាត់ចេញដំណើរ តាំងពីក្នុងថ្ងៃនោះមក គឺបានបាត់ដំណឹងឈឹងតែម្តង រហូតមកដល់ពេលថ្ងៃទី៥ ខែតុលានេះ នៅតែបាត់ខ្លួនដោយមិនដឹងមូលហេតុអ្វីជាដដែល ទូរស័ព្ទដៃ ទាំងលេខ ខ្មែរ និងថៃ ទូរស័ព្ទអត់ចូលទៀត សូម្បីតែប្តីរបស់ជនរងគ្រោះ នៅប្រទេសថៃ តែងតែព្យាយាមទូរស័ព្ទ ជាច្រើនដង ក្នុងមួយថ្ងៃៗ ក៏អត់ចូលដែរ ។

ស្ត្រីជាម្តាយបន្តថា កូនស្រីគាត់ បានវិលត្រឡប់ទៅប្រទេសថៃវិញ ធ្វើដំណើរតែម្នាក់ឯងទេ ដោយក្នុងខ្លួន ពាក់ខ្សែ ដៃផ្លាកទីន ចំនួន១ខ្សែ ទម្ងន់១ដំឡឹង, លុយបាត ៣ម៉ឺនបាត និងលុយខ្មែរនៅតាមខ្លួនមានតែបន្តិចបន្តួច ប៉ុណ្ណោះ ។ ដូច្នេះហើយ រូបគាត់ជាម្តាយរងគ្រោះ សូមឲ្យសមត្ថកិច្ចនានា ជួយរុករកដំណឹងកូនគាត់ផងតាមលទ្ធភាព ដែល អាចធ្វើទៅបាន។

ស្ត្រីដែលបានបាត់ខ្លួនខាងលើ មានម្តាយឈ្មោះ វង់ នីន និងឪពុកឈ្មោះ សោម ចក់ រស់នៅភូមិកណ្តាល ឃុំកោះ តូច ស្រុកទឹកឈូ ខេត្តកំពត និងប្តីឈ្មោះ ប៉ុន វិបុល កំពុងធ្វើការ ស្នាក់នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]