Huawei G7 Plus របស់ក្រុមហ៊ុនស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android លំដាប់​លេខ 2 ពិភពលោកនឹងចេញលក់ក្នុង ប្រទេសកម្ពុជានៅ ពាក់កណ្ដាលខែតុលា ឆ្នាំ2015។ នេះ​បើ​យោង​​តាម ប្រភពព័ត៌មាន ដែលអាចយកជាការបានពី ក្រុមហ៊ុន Huawei ប្រចាំ​ ប្រទេស​កម្ពុជា​។

Huawei G7 Plus ហៅម្យ៉ាងទៀតបានថា Huawei G8 អាស្រ័យទៅតំបន់ និងប្រទេស​ផ្សេង​គ្នា ទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ជាមួយនឹងការរចនា ស្រោបដោយ​លោហៈ​ ភ្លឺរលោង និងមានផ្ទៃមុខ ស្តើងស្អាត គួរឲ្យទាក់ទាញបំផុត។ អេក្រង់របស់ Huawei G7 មាន​ទំហំ 5.5 អ៊ីញ Resolution 1920x1080px ប្រភេទ FHD ជាពិសេសគឺមានផ្ទៃ កោង 2.5D ដែល​ជួយការពារឆ្កូត និងប្រេះស្រាំ។


ក្រៅពីអេក្រង់រឹងមាំ រាងកោងដ៏ស្រស់ស្អាត Huawei G7 PLUS ត្រូវបានបំពាក់ ដោយ​បច្ចេក​វិទ្យា​​ទំនើបៗ​ ជាច្រើន​ទៀត​ផងដែរ។  បច្ចេកវិទ្យា​​សម្គាល់ក្រយ៉ៅ ជំនាន់ថ្មីត្រូវបានបំពាក់​ នៅ​ផ្នែក​​​ខាងក្រោយ ខាងក្រោមកាមេរ៉ា ដូចគ្នាទៅនឹងម៉ូដែល Mate 7 គ្រាន់មាន​កន្លែង​ ស្គេន​ធំ​ ឆ្លាត សុវត្ថិភាព និងល្បឿន​លឿន​ ជាងមុនដោយ ប្រើរយៈពេលត្រឹមតែ 0.5 វិនាទី ប៉ុណ្ណោះ (មួយពព្រិច​ភ្នែក)។ លើស​ពី​នេះ ​ច្ចេក​វិទ្យា​​សម្គាល់ ក្រយ៉ៅដៃនេះ​ អាច​កំណត់​មុខងារ​ផ្សេង​ទៀត​ដូច​ជា មុខងារថតរូប ហើយប្រសិន​បើ​អ្នក​ប៉ះ​ Sensor ​យូរ​បន្តិច ​អ្នក​អាចលើកទូរស័ព្ទ​ ឬបិទម៉ោងរោទ៍បានទៀតផង។ 

អង្គប្រតិបត្តិការ (CPU) របស់ Huawei G7 PLUS គឺ Qualcomm® MSM8939™ ទំហំ 1.5GHz + 1.2GHz 8-core processor ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 5.1 និង Huawei EMUI 3.1។ កាមេរ៉ាក្រោយរបស់ Huawei G7 PLUS មានទំហំ 13 MP និងកាមេរ៉ា 5MP ដែលមាន​អង្គ​ចងចាំ ROM: 32.0GB និង RAM: 3.0GB។ Huawei G7 PLUS  មានទំហំតួខ្លួណ 152mm x 76.5mm x 7.5mm និងទម្ងន់សរុប 167g រួមទាំងថ្ម ដែលមានថាមពល 3000 mAh។ 

ជាចុងក្រោយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតរបស់ Huawei G7 PLUS គឺទាបជាងការ ដាក់លក់​ នៅអឺរ៉ុបប្រមាណជិត 100$ ឯណោះ ដោយនៅអឺរ៉ុប ចេញលក់ក្នុងតម្លៃ 399 អឺរ៉ូ ចំណែក​នៅ ទីផ្សារ​កម្ពុជា​វិញ​Huawei​ G7 PLUS មានតម្លៃពិសេស ប្រហែល $340-$349 ជាមួយការថែម ជូនស្រោមហ្ស៊ីន និងស៊ីមស្មាតលេខល្អ ដែលមានទឹក ប្រាក់ក្រៅប្រព័ន្ធ $5 (ម្ដង) និងទឹកប្រាក់ ក្នុងប្រព័ន្ធ $10 ជាមួយ 4GB Internet Data ជារៀងរាល់​ខែរយៈ​ ពេល​ពេញ​មួយឆ្នាំ។

ព័ត៌មានលម្អិតទាក់ទងនឹង​ស្មាតហ្វូន Huawei សូមទំនាក់ទំនង៖
ទូរស័ព្ទ៖ 069732323 ឬ 0312547777
Facebook: https://www.facebook.com/HuaweiDeviceCambodia?ref=hl



បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]