ខេត្ត​ប៉ៃលិន ៖ ​នាង​ក្រមុំ​ម្នាក់​បាន​លេប​ថ្នាំ ​ប៉ារ៉ា​អស់​ជិត​៥០​គ្រាប់​​ប៉ង​ធ្វើ​អត្ត​ឃាត​​ ដោយ​សារ​តូច​ចិ​ត្ត​ជំពាក់​លុយ​គេ​១​លាន​៥​សែនរៀល សុំ​សង​រំលោះ​​ក្នុង​មួយ​ខែ​៥០​ម៉ឺន​រៀល ​គេ​​​មិន​ព្រម​​ ទើប​នាង​គិត​អ្វី​មិន​ចេញ ​ទាញ​យក​ថ្នាំ​ប៉ារ៉ា​​មក​​សង្ងំ​​លេប​នៅ​​ក្នុង​​បន្ទប់​ តែ​សំណាង​​ល្អ​​​ត្រូវ​បាន​មិត្ត​ភក្តិ​​ស្នាក់​នៅ​ជា​មួយ​ដឹក​តាម​ម៉ូតូ​យក ​​​ទៅ​សង្គ្រោះ​​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ឃុំ​​ស្ទឹង​កាច់។ ​ប៉ុន្តែសភាព​​ធ្ងន់​ធ្ងរ​ពេក​​ក៏​បញ្ជូន​បន្ត​​ទៅ​មន្ទីរពេទ្យ​ខេត្ត​ កាល​ពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​៣១ កក្កដា ២០១២ ​នៅ​ក្នុង​បន្ទប់​​ផ្ទះ​ជួល​​ស្ថិតក្នុង​​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ ។

​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ​​ចាន់ ធា អាយុ​​១៨​ឆ្នាំ ​​ជា​បុគ្គ​លិក​កាស៊ី​ណូ​នៅ​ភូមិ​​​ខាង​លើ មា​នស្រុក​កំណើត​នៅភូមិ​ចំឡង​គួយ ​ឃុំ​អូរ​រំចេក ​ស្រុក​សំឡូត ​ខេត្ត​​បាត់​ដំបង ។ ​ប្រភព​បន្ត​ទៀតថា នាង​ក្រមុំ​​រង​គ្រោះ​ជា​កូន​ច្បង ​​ក្នុង​​គ្រួសារ​​មាន​បង​ប្អូន​​៦​នាក់ ​​ប្រុស​៣​នាក់ ឪពុក​ឈ្មោះ​ចាន់ ជា អាយុ​៤៣​ឆ្នាំ ​និងម្តាយ​ឈ្មោះ​ឡាច ថុន អាយុ​៣៩​ឆ្នាំ ​។ ​មុន​​ថ្ងៃ​កើត​​ហេតុ​​នារី​រងគ្រោះ​បាន​ប្រាប់​មិត្តភក្តិ​រួម​ការងារ​ជា​ មួយ​គ្នា​ថា នាង​ពិបាក​ចិត្ត​​ខ្លាំង​ណាស់​​ ដោយ​សារ​ក្រុម​គ្រួសារ​នាង​​បាន​ទិញ​ដី និង​ផ្ទះ​គេ​មួយ​កន្លែង​​នៅ​ឯ​ស្រុក​កំណើត​ក្នុង​តម្លៃ​២​លាន​៧​សែន​​រៀល​ ។ ដោយ​​នាង​ធ្វើ​​ការ​​​​បាន​លុយ​យក​ទៅ​បង់​​សង​រំលោះ​ឱ្យ​ម្ចាស់​​គេ​រួច​អស់ ​មួយ​​ចំនួន​ហើយ​នៅ​សល់​តែ​​ចំនួន​១​លាន​៥​សែន​រៀល​ប៉ុណ្ណោះ​ តែ​ម្ចាស់​គេ​ទាម​ទារ​​ឱ្យ​គ្រួសារ​​នាង​បង់​បង្គ្រប់​​នៅថ្ងៃ​​ទី​២៥ កក្កដា ​ជា​កំហិត ហើយ​ថែម​ទាំង​ប្រាប់​គ្រួសារ​នាង​ថា បើ​សង​បណ្តាក់​ម្តង​បន្តិចៗ​​ដូច​មុន​ទៀត ​គេ​មិន​ព្រម​ទទួល​​លុយ​នោះ​ទេ គឺ​ទុក​​ជា​អសារ​បង់​ចំពោះ​លុយ​កាក់​ទាំង​ប៉ុន្មាន​ដែល​បាន​បង់​រួច​​កាល​​ ពី​មុន​ខ្លះ​​នោះ​ ដូច្នេះ​​ហើយ​ទើប​នាង​ពិបាក​ចិត្ត​ពេក​ក៏​លេប​ថ្នាំ​តែ​ម្តង​ទៅ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]