ស្កុតឡេន៖ ក្រុមអ្នកស្រាវជ្រាវ បានរុករកឃើញ ពូជត្រីឆ្លាមដ៏កម្រមួយប្រភេទ មានឈ្មោះថា Sofa Shark នៅជិតតំបន់កោះដាច់ស្រយ៉ាល Barra និង St Kilda នៃប្រទេសស្កុតឡេន។

នេះជាត្រីឆ្លាមដែលមិនងាយប្រទះឃើញ ព្រោះវាចូលចិត្តរស់នៅក្នុងសមុទ្រដ៏សែនជ្រៅ។ លោក Francis Neat ជាអ្នកជីវវិទូមួយរូប និយាយថា៖ «ខ្ញុំភ្ញាក់ផ្អើលណាស់ ពេលយើងលើកវាឡើងមកដាក់នៅលើទូករបស់យើង។ ភ្លាមៗ យើងបានវាស់ប្រវែង និងទម្ងន់របស់វា មុនពេលប្រលែងវាទៅក្នុងទឹកវិញ។ រូបរាងរបស់វា ប្រៀបដូចជាសាឡុង ពេលយើងមើលវានៅលើគោក។ ត្រីឆ្លាមនេះ វាជាត្រីញី និងមានទម្ងន់ជិត ៦០គីឡូក្រាម។ ពូជឆ្លាមនេះ វាអាចលូតលាស់បានដល់៣ម៉ែត្រ និងអាចមានទម្ងន់ដល់ ១២៥គីឡូក្រាមផងដែរ»៕

ធ្លាប់ស្គាល់ដែរទេ? ប្រិយមិត្ត យល់ឃើញយ៉ាងណា ចំពោះរូបរាងរបស់វា?

ប្រភព៖ Metro

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]