ចិន៖ ក្រុមហ៊ុនផលិតរថយន្តក្រុងមួយ នៅប្រទេសចិន បានបង្កើតរថយន្តក្រុងដំបូងគេបង្អស់ លើពិភពលោក ដែល អាចធ្វើចរាចរ លើផ្លូវបាន ដោយមិនត្រូវការ អ្នកបើកបរ​ ធ្វើការបើកបញ្ជាឬ កាន់ចង្កួតរថយន្ត នោះឡើយ។


ការច្នៃប្រឌិតរបស់ ក្រុមហ៊ុនផលិតរថយន្តក្រុងនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ ដល់ សារព័ត៌មានបរទេស ដ៏ល្បី RT បានទៅថតវីដេអូ បង្ហាញពីសកម្មភាពរថយន្តក្រុង ច្នៃប្រឌិតបែប បច្ចេកវិទ្យាថ្មីនេះ បានចរាចរ សាកល្បង នៅលើមហាវិថី មួយមាន ប្រវែង ៣២ គីឡូម៉ែត្រ ក្នុងទីក្រុង Zhengzhou ផងដែរ។

យ៉ាងណាមិញ បើតាមសំដី លោក Yutong ជាអ្នកផ្តើមមានគំនិតបង្កើតរថយន្តក្រុងនេះ​បាន រៀបរាប់ថា រថយន្ត ក្រុង នេះ ត្រូវបានផលិតឡើង ដោយមានបំពាក់ជាមួយ កាមេរ៉ាចំនួនពីរគ្រឿង រ៉ាដាប្រើពន្លឺឡាស៊ែរ បួនគ្រឿង និង ប្រព័ន្ធធ្វើការបញ្ជា ដែលមានសមត្ថភាព គ្រប់គ្រាន់ក្នុងការ គ្រប់គ្រងទៅលើ ការធ្វើចរាចរលើផ្លូវថ្នល់  ដូចជា ការផ្លាស់ ប្តូរ ទិសដៅរថយន្តនៅលើផ្លូវ ការឈប់ឬទៅមុខ ពេលទៅដល់កន្លែង មានភ្លើងចរាចរណ៍ ជាដើម។


រថយន្តប្រើប្រាស់បច្ចេកវិទ្យាថ្មី មិនចាំបាច់ត្រូវការអ្នកបើកបរ

សំរាប់រថយន្តក្រុងប្រភេទថ្មីនេះ លោក Yutong បានចំណាយពេល ៣ឆ្នាំ​ ក្នុងការផលិត និងច្នៃប្រឌិតឡើង ក៏ប៉ុន្តែ លោក Yutong ក៏ត្រូវការពេលបន្ថែមទៀតដើម្បី ធ្វើតេស្ត និង ធ្វើការអភិវឌ្ឍន៍ មុនពេលដែល រថយន្តក្រុង បច្ចេកវិទ្យាថ្មី នឹងត្រូវបាន ដាក់ឲ្យ ដំណើរការជាផ្លូវការ នៅពេលខាងមុខ ៕



អ្នកធ្វើដំណើរលើរថយន្តក្រុង ដែលដាក់ដំណើរការសាកល្បងនេះ

ទស្សនាវីដេអូបង្ហាញពី រថយន្តក្រុងនេះ ខាងក្រោម៖


ប្រភព  shanghaiist

ដោយ ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ