ខេត្ត​កំពត​ ៖ ​​បុរ​សម្នាក់​​​​​ផឹក​​​ស្រវឹង​​​​ជោគ​ជាំ​​​​ រួច​ដើរ​​ទៅ​ដេក​កណ្តាល​​​​​ថ្នល់​​​​ត្រូវ​រថយន្ត​​ធុន​​​តូច​​​មិន​ស្គាល់​ម៉ាក​​​បើក​កិន​ស្លាប់​​​យ៉ាង​អាណោច​អាធ័ម​ កាល​ពី​វេលា​ម៉ោង​​​៧និង​​៣០​​នាទី​​​​​យប់​ថ្ងៃទី​​​៣០ កក្កដា ​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​​៣ កំពត​​-ភ្នំពេញ​ ត្រង់​ចំណុច​​​​ចន្លោះ​ភូមិ​​ដំណាក់​​អំពិល​ ​និង​ភូមិ​​​បើន​ ឃុំ​​ល្អាង​ ស្រុក​​ដង​ទុង​ ។​​ ជន​រង​គ្រោះ​​ឈ្មោះ​​យិន​​​​ យន​ អាយុ​​​៤៨​ឆ្នាំ​​ មាន​ទី​លំនៅ​​​​​​ភូមិ​​​​ល្អាង​​​​​ ឃុំ​ល្អាង​​ ​ស្រុក​​ដង​ទុង​​ ។

​ប្រភព​​​ព័ត៌​មាន​​​ឱ្យ​ដឹង​ថា ​​មុ​​ន​ពេល​កើត​ហេតុ​​​គេឃើញ​​​​បុរ​​ស​នេះ​​​ស្រវឹង​​​ ហើយ​ដើរ​​​​ទៅ​ដេក​កណ្តាល​ថ្នល់​​​​​​ ពេល​នោះ​មាន​​​​​យុវ​ជន​​​ម្នាក់​ទៅ​​​​​ដាស់ឱ្យ​​បុរ​ស​នោះ​​​ងើប​​​​ចេញ​ពី​​​​​​ថ្នល់​ ​ប៉ុន្តែ​​​​​បុរ​ស​​នោះ​មិន​​​​ព្រម​​​ក្រោក​ទេ​ ​​​​ថែម​ទាំង​​​ជេរ​​​​​គេ​ទៀត​ ​ហើ​យ​យុវ​ជន​​​នោះ​ក៏​​ដើរ​ចេញ​បាត់​​ទៅ​​ ។ មួយ​​​សន្ទុះ​​​ក្រោយ​មក​​​​មាន​រថយន្ត​​​​ធុន​តូច​​​មួយ​គ្រឿង​​​​មិ​នស្គាល់​ម៉ាក​​​បើក​​ក្នុង​ល្បឿន​លឿ​ន​​​​​​​ពី​កើត​ទៅ​លិ​ច​​​ បាន​កិន​​​​បុរ​ស​​​នោះ​​​ស្លាប់​នៅ​​​​​នឹង​​កន្លែង​​​តែ​ម្តង​ ។ក្រោយ​ពេល​​កើត​ហេតុ​​​ រថយន្ត​នោះ​បាន​បន្ថែម​ល្បឿន​​គេច​បាត់​ស្រមោល​​​ រី​ឯ​​​​សព​ត្រូវ​​​​បាន​ក្រុម​​គ្រួសារ​​ដឹក​យក​ទៅ​ធ្វើ​បុណ​្យ​តាម​ប្រពៃ​ណី​ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បញ្ចូលអត្ថបទ៖ ស្រីណា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]