បរទេស៖ កាលពីពេលថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ចំពោះអ្នកនិយមប្រើប្រាស់ ទូរស័ព្ទដៃ iPhone បន្ទាប់ពីមានគេ ធ្វើតេស្តសាកល្បង ទៅលើទូរស័ព្ទដៃ iPhone 6s និង iPhone 6s Plus ដោយចង់ដឹងថា តើទូរស័ព្ទម៉ូដែលថ្មី ដែលទើបតែចេញ នៅក្នុងខែកញ្ញា កន្លងទៅនេះ អាចធន់នឹងទឹក ឬជ្រាបទឹក ដែរឬទេ។

ជាមួយគ្នានេះដែរ បើតាមខ្សែវីដេអូ ដែលត្រូវបានបង្ហោះ ទៅលើគេហទំព័រ Youtube ដោយគណនីឈ្មោះ Zach Straley បានបង្ហាញ ពីការធ្វើតេស្តសាកល្បង ដាក់ទូរស័ព្ទដៃ ម៉ូដែលថ្មី ទាំង២គ្រឿង គឺ iPhone 6s និង iPhone 6s Plus ចូលទៅក្នុងទឹក រយៈពេលមួយម៉ោង រួចរង់ចាំមើលលទ្ធផល ក្នុងរយៈពេល ២៤ម៉ោងក្រោយ។

ជាក់ស្តែង ក្រោយពីត្រាំនៅក្នុងទឹក អស់រយៈពេល ១ម៉ោង ទូរស័ព្ទទាំង ២គ្រឿង អាចដំណើរការជាធម្មតា ដូចជា Fingerprint, Speaker, កន្លែងសាកថ្ម, កន្លែងដោតកាស ជាដើម គឺមិនមានអ្វី ប៉ះពាល់ឡើយ។

ដោយឡែក ក្រៅពីដំណើរការធម្មតា និងមិនមានអ្វីប៉ះពាល់ ដល់គ្រឿងក្នុងទូរស័ព្ទនោះ គេសង្កេតឃើញថា ទូរស័ព្ទដៃ iPhone 6s មានឡើងឆ្នូត កាត់ទទឹងអេក្រង់ មួយខ្សែតូច សឹងតែមើលមិនឃើញ ខណៈ iPhone 6s Plus គឺមិនមានឡើយ។

យ៉ាងណាមិញ បើផ្អែកទៅលើវីដេអូ នៃការធ្វើតេស្តនោះ គេបានសន្និដ្ឋានថា ទូរស័ព្ទដៃ iPhone 6s និង iPhone 6s Plus គឺមិនជ្រាបទឹកឡើយ ប៉ុន្តែខាងក្រុមហ៊ុន Apple មិនបានប្រកាសបញ្ជាក់ ពីលក្ខណៈពិសេសនេះឡើយ៕

សូមទស្សនាវីដេអូ នៃការធ្វើតេស្តត្រាំ ទូរស័ព្ទដៃ iPhone 6s និង iPhone 6s Plus ខាងក្រោមនេះ៖

ប្រភព ៖ ហ្វេសប៊ុក

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]