បុរសជនជាតិ សុយអែត ម្នាក់អាយុ ៤៥ ឆ្នាំ ត្រូវបានគេរកឃើញមានជីវិត ក្នុងឡានរបស់គាត់ដែលកប់ជាប់ក្នុងព្រិលដ៏ក្រាស់រយៈពេល ២ ខែ មិនមានអាហារក្រៅពីព្រិល។

គាត់ត្រូវគេរកឃើញនៅថ្ងៃសុក្យ ជាប់ក្នុងឡានសឹងតែមិនមានជីវិត ។ ក្រុមអ្នកជិះម៉ូតូស្គី សង្ស័យថាមានឡានខូចកប់ចោលតាមផ្លូវដាច់ស្រយាលក្បែរព្រៃមួយ ពេលគេជិះកាត់ផ្លូវនោះ។ ពេលគេកកាយព្រិលចេញពីឡាន ក៏ឃើញបុរសនោះដេកនៅខាងក្រោយរថយន្ត ហើយបានប្រាប់ក្រុមអ្នកជិះម៉ូតូស្គីថាគាត់បានជាប់ក្នុងឡាននេះតាំង ពីថ្ងៃ ១៩ ធ្នូ។

ក្រុមប៉ូលីស និង ក្រុមជួយសង្រោះ ជឿថាបុរសនោះពិតជាជាប់ក្នុងរថយន្តគាត់ក្នុងរយៈពេលវែង បើមើលតាមសភាពរបស់គាត់។ ក្រុមវេជ្ជបណ្ឌិត ដែលកំពុងព្យាបាលគាត់ បានប្រាប់ថា មនុស្សយើងអាចរស់នៅ ដោយមិនមានអាហារ បានរយៈពេលរាប់សប្តារហ៍ អោយតែមានទឹកជាប្រចាំ។ នៅពេលអត់អាហារ ខ្លួនប្រាណរបស់យើង នឹង សម្របទៅតាមនឹង ដូចជាខ្លាឃ្មុំ ដែលអាចរស់នៅមិនចាំបាច់មានអាហាររយៈពេលវែង ។

រូបខាងក្រោម គឺឡានរបស់បុរសនោះបន្ទាប់ពីក្រុមជួយសង្រោះបានកកាយព្រិលចេញ៖

ប្រែសម្រួលដោយ Khmerload ពី Reuters

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]