សហរដ្ឋអាមេរិក៖ សព្វថ្ងៃនេះ អ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក ជាច្រើន តែងតែរិះរក នូវវិធីសាស្រ្ត ឬស្ទីលប្លែកៗ ឡូយៗ ដើម្បីថតរូប ធ្វើយ៉ាងណា ឲ្យរូបរបស់ខ្លួន មើលទៅស្រស់ស្អាត នឹងអាលយកទៅដាក់ ធ្វើជា Profile Picture។ សាកស្រមៃមើលថា ប្រសិនបើអ្នក អាចដាក់វីដេអូ ធ្វើជា Profile Picture ក្នុងគណនីហ្វេសប៊ុក របស់អ្នកវិញ តើវានឹងអស្ចារ្យ យ៉ាងណាទៅ?

យោងតាមគេហទំព័រ បច្ចេកវិទ្យាដ៏ល្បី TechCrunch បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ហ្វេសប៊ុក បាននែនាំ មុខងារថ្មីមួយ ដែលអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ទាំងអស់ អាចដាក់វីដេអូ រយៈពេល ៧វិនាទី ធ្វើជា Profile Picture បាន ក្នុងពេលឆាប់ៗ ខាងមុខនេះ។ ក្នុងនោះដែរ ហ្វេសប៊ុក ក៏បានប្រកាស ការផ្លាស់ប្តូរសំខាន់ៗ ចំនួន ៥ ចំពោះ Profile របស់អ្នកប្រើប្រាស់ ដែលមុខងារខ្លះ បានដាក់ឲ្យប្រើប្រាស់ រួចទៅហើយ និងខ្លះទៀត កំពុងស្ថិតក្រោយ ការសាកល្បង ធ្វើតេស្ត។

ជាមួយគ្នានេះដែរ ហ្វេសប៊ុក នឹងអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ អាច Pin រូបថត (Featured Photo) នៅលើ Profile របស់ពួកគេ ថែមទាំងមាន Profile Picture បណ្តោះអាសន្ន ទៀតផង។ ជាងនេះទៅទៀត ហ្វេសប៊ុក ក៏ផ្តល់ភាពងាយស្រួល ក្នុងការគ្រប់គ្រងផ្នែក About ដោយក្នុងនោះ អ្នកប្រើប្រាស់ អាចសរសេរអំពីពួកគេ បានរហូតដល់ទៅ ១០០តួ និងបានរចនារូបរាង សម្រាប់បង្ហាញ នៅលើទូរស័ព្ទដៃ ដោយឲ្យ Profile Picture នៅកណ្តាល នៃអេក្រង់ទូរស័ព្ទ និងពង្រីកផ្នែក Photo និង Friend ឲ្យធំជាងមុន ទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ មុខងារថ្មីមួយចំនួន ខាងលើនេះ គេសង្កេតឃើញថា អ្នកប្រើប្រាស់ ហ្វេសប៊ុក កំពុងចាប់អារម្មណ៏ខ្លាំង លើការប្រើប្រាស់វីដេអូ ដែលអាចដាក់ រហូតដល់ទៅ ៧វិនាទី ធ្វើជា Profile Picture របស់ពួកគេបាន៕

សូមទស្សនាវីដេអូខាងក្រោម៖

ចាំមើលៗ ថាតើមានអ្វីប្លែក នៅពេលដែល ហ្វេសប៊ុក ដាក់ឲ្យប្រើប្រាស់ មុខងារថ្មីនេះ?

ប្រភព ៖ បរទេស

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]