ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានក្រុមចោរ បាញ់ចំមួយគ្រាប់ បណ្ដាលឱ្យសន្លប់ត្រូវ បញ្ជូន មកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីប្លន់យក ម៉ូតូមួយ គ្រឿង កាលពីយប់ ទៀបភ្លឺ វេលាម៉ោង៣និង១០នាទីថ្ងៃទី៣១ ខែកក្កដានេះ ស្ថិតនៅម្ដុំវត្ដនាគវន្ដ ប៉ុន្ដែមិន ទាន់ដឹងច្បាស់ថា ក្នុងទឹកដីខណ្ឌទួលគោក ឬខណ្ឌដូនពេញ នោះទេ ហើយជនរងគ្រោះ រូបនេះ រហូតមកដល់រសៀលថ្ងៃទី០១ ខែ សីហា ឆ្នាំ២០១២នេះ មិនទាន់ដឹងខ្លួននៅ ឡើយទេ បើទោះបីអាចបើកភ្នែកបានបន្ដិច បន្ដួចក៏ដោយ  ។

ប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌដូនពេញ បានឱ្យដឹងថា សមត្ថកិច្ចបាននឹងកំពុងធ្វើការ ស្រាវជ្រាវ ចំពោះករណីនេះ ដោយសារតែ ជនរងគ្រោះ មិនទាន់ដឹងខ្លួននៅឡើយ ។

យ៉ាងណាក៏ដោយ ប្រភពបានបន្ដថា ជន រងគ្រោះមានឈ្មោះហេង សំអឿន ភេទ ប្រុស អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅ ភូមិត្រញំងខ្នាន់ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្ដកំពត ។

ចំពោះករណីនេះ សមត្ថកិច្ចមិនទាន់ បញ្ជាក់ជាផ្លូវការនៅឡើយទេ កំពុងធ្វើការ ស្រាវជ្រាវថា តើជាករណីប្លន់ឬយ៉ាងណា។

គួរកត់សម្គាល់ថា ក្នុងរយៈពេលថ្មីៗនេះ សកម្មភាពប្លន់ប្រដាប់អាវុធ ហាក់បីដូចជា កក្រើកឡើងវិញ ហើយបានធ្វើសកម្មភាព ឆៅៗ ដូចជាករណីប្លន់ ជន រងគ្រោះពីរនាក់ បងប្អូននៅភូមិមិត្ដភាព សង្កាត់ព្រែកឯង ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ដែលក្រុមចោរបានចូលទៅប្លន់ និងបាញ់ជន រងគ្រោះ ខណៈកំពុងអង្គុយហូបបាយនៅ ក្រោមផ្ទះ ។

ករណីប្លន់ដែលមិនខ្លាចញញើតនិងសមត្ថ កិច្ចនោះ បានបណ្ដាលជនរងគ្រោះជាបងស្រី ឈ្មោះស៊ិន សុជាតិ អាយុ២៨ឆ្នាំ ស្លាប់នៅ មន្ទីរពេទ្យ កាល់ ម៉ែត នារសៀលថ្ងៃដដែល ខណៈដែលជនរងគ្រោះជាប្អូនប្រុស ឈ្មោះ ស៊ិន អូតា អាយុ២០ឆ្នាំ កំពុងជួយសង្គ្រោះ នៅឡើយ ក្នុងអាការៈធ្ងន់ធ្ងរ ។

សកម្មភាពប្លន់ ដែលក្រុមចោរមានគ្នាពីរ នាក់ចូលទៅបាញ់ដល់ក្នុងផ្ទះ សមត្ថកិច្ចខណ្ឌ មានជ័យ និងសមត្ថកិច្ចពាក់ព័ន្ធមិនទាន់អាច កំណត់អត្ដ សញ្ញាណ នៅឡើយនោះទេ ខណៈ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ នោះ៕

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]