កាលពីថ្ងៃទី 28 ខែកញ្ញា ឆ្នាំ2015 ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូន លំដាប់លេខ 3 ពិភពលោកប្រចាំប្រទេសកម្ពុជា បានសម្ពោធ មជ្ឈមណ្ឌលសេវាកម្ម របស់ខ្លួនមួយទៀត នៅក្នុង ខេត្តសៀមរាប ក្រោមការ ចូលរួមជាភ្ញៀវកិត្តិយស​ពី កញ្ញា មាស សុខសោភា កំពូល​ តា​រា​ចម្រៀង​​ប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងជាឯកអគ្គរាជទូតសុឆន្ទៈ ស្មាតហ្វូន Huawei ប្រចាំប្រទេសកម្ពុជា។

ការបង្កើតមជ្ឈមណ្ឌលសេវាកម្មថ្មីរបស់​ Huawei ក្នុងខេត្តសៀមរាបនេះឡើង គឺដើម្បីឆ្លើយតប​ ទៅនឹងតម្រូវការរបស់អតិជន របស់ Huawei ដែលមានការ កើន​ឡើងជាលំដាប់​ពី មួយ​ឆ្នាំទៅ​មួយឆ្នាំ និងដើម្បីបង្ក ភាពងាយស្រួលដល់អតិថិជនក្នុង តំបន់ ដែលត្រូវការ ផ្លាស់ប្ដូរ គ្រឿង​បន្លាស់ និងជួសជុលផ្នែកណាមួយ នៃទូរស័ព្ទរបស់ ពួកគាត់។ នេះបើយោងតាម​ លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារក្រុមហ៊ុន Huawei ប្រចាំកម្ពុជា។

កម្មវិធីសម្ពោធមជ្ឈមណ្ឌលសេវាកម្មរបស់ Huawei ហាងទូរស័ព្ទ KIT ធ្វើឡើងយ៉ាង ឧឡារិក ដោយមានការចូលរួមពីអ្នក ចែកចាយទូរស័ព្ទ ប្រចាំខេត្តសៀមរាប និងភ្ញៀវកិត្តិយសផ្សេងៗ​ ប្រមាណ 500 នាក់។ ជាពិសេស កម្មវិធីនេះក៏មានការសម្ដែង និងច្រៀងចម្រៀង ពីសំណាក់​កញ្ញា មាស សុខសោភា កំពូល តារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាឯកអគ្គរាជ​ ទូតសុឆន្ទៈស្មាតហ្វូន Huawei ប្រចាំប្រទេសកម្ពុជា រហូតដល់ទៅ 05 បទ។ មិនតែប៉ុណ្ណោះ ក៏​មានការចូលរួម បង្ហាញម៉ូតពីក្រុមកីឡាករ កាយវប្បកម្ម ABBA ប្រចាំខេត្តសៀបរាម និងពិធីករ​ទើប​តែរះ​ ពូកែវោហារ ឈៀង ដាវុធ ផងដែរ។

សូមជម្រាបជូនថា ដើម្បីអបអរសាទរវិធីសម្ពោធមជ្ឈមណ្ឌលសេវាកម្មថ្មីនេះ ក្រុមហ៊ុន Huawei ផ្ដល់ជូនប្រូម៉ូសិនពិសេសទិញ 01 ថែម 05 ជូលដល់អតិថិជន Huawei ទាំងអស់ដែលមកជាវ​ ទូរស័ព្ទនៅហាងទូរស័ព្ទ KIT ជាប់ពីថ្ងៃទី​28 កញ្ញា ឆ្នាំ 2015 ដល់ថ្ងៃទី 10 ខែតុលា ឆ្នាំ 2015។

ប្រសិនបើអតិជនរបស់ក្រុមហ៊ុន Huawei ប្រចាំខេត្តសៀមរាប និងនៅ​តំបន់​ជិតៗ​ នោះ​មានបញ្ហា ទាក់ទង​ទៅនឹង​ស្មាត​ហ្វូន Huawei របស់ខ្លួន សូម​អញ្ជើញ​​មក កាន់​មជ្ឈមណ្ឌល​ សេវាកម្មរបស់ Huawei ដែលមានទីតាំងនៅ ហាងទូរស័ព្ទ KIT តាម​បណ្ដោយ​ផ្លូវ ជាតិលេខ 6 ភូមិចុងកៅស៊ូ សង្កាត់​ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ឬទូរស័ព្ទមកលេខ 012 215 167/098 215 167។





អំពីក្រុមហ៊ុន Huawei

គិតមកត្រឹមចុងឆ្នាំ2013 ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Huawei ត្រូវ​បាន​ចែក​ចាយ​ ទៅ​ដល់ជាង 170 ប្រទេស បម្រើ​ឲ្យ​អតិថិជន​ ច្រើន​ជាង​មួយ​ ភាគ​បី​នៃ​ចំនួន​ ប្រជាជន​សរុប​ នៅ​លើ​ពិភពលោក។ ក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់ លេខបី ក្នុង​នាម​ជា​ក្រុម​ហ៊ុន​ នាំ​ចេញ​ប្រភេទ​ ទូរស័ព្ទស្មាត​ហ្វូន​ធំជាងគេ ទូទាំងពិភពលោក នៅឆ្នាំ 2014។ ក្រុមហ៊ុន Huawei មានមជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិវឌ្ឍ(R & D) 16 ​កន្លែង​នៅ​ជុំវិញ​ ពិភព​លោក ដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី ឥណ្ឌា និងចិន។ ក្រុម​ហ៊ុន​មួយ​ ក្នុង​ចំណោម ក្រុមហ៊ុនអាជីវកម្មបីរបស់ Huawei គឺ អាជីវកម្ម​សម្រាប់​អតិថិជន​ ទទួល​ចែក​ចាយ​ នូវ​ផលិតផលនានា រួមមាន ស្មាតហ្វូន ឧបករណ៍អ៊ីនធើណេតចល័ត (MBB) ឧបករណ៍​អ៊ីនធើណេត​ តាមផ្ទះ  និងសេវាកម្ម Clould ។ ជាមួយបទពិសោធន៍ អាជីវកម្មដ៏លើសលប់ ផ្នែកបច្ចេកវិទ្យា​ព័ត៌មាន និងទូរគមនាគមន៍ (ICT) អស់រយៈពេលជាង 20ឆ្នាំ ជា​បណ្តាញ​សកល​ដ៏ទូលំទូលាយ ប្រតិបត្ដិការ អាជីវកម្មលំដាប់ពិភពលោក ព្រម​ទាំង​ ជា​ដៃ​គូ​ដ៏​មាន​ បទ​ពិសោធន៍ ក្នុងវិស័យ ទូរគមនាគមន៍ ក្រុមហ៊ុន Huawei បាន​បង្កើត​ បណ្តាញ​ ប្រតិបត្តិការ​សកល​មួយ រួមជាមួយដៃ គូការងារដែល ពោរពេញដោយសមត្ថភាព។ ក្រុមហ៊ុន Huawei បាន​ប្តេជ្ញា​ពាំនាំ​ យកបច្ចេកវិទ្យា​ចុងក្រោយ បំផុតជូនដល់ អតិថិជន ផ្តល់ជូនពិភពលោកនូវ លទ្ធភាពនានា និងការបង្កើតបទ ពិសោធន៍ដ៏អស្ចារ្យ សម្រាប់អ្នកប្រើប្រាស់ គ្រប់ទីកន្លែង៕

ព័ត៌មានបន្ថែម៖
https://www.facebook.com/HuaweiDeviceCambodia

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា