ភ្នំពេញ, ថ្ងៃទី ៣០   ខែតុលា ​ឆ្នាំ ២០១៥៖ ក្រុម​ហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជា តំណាងនាំចូល និងចែកចាយផ្តាច់ មុខនូវរថយន្ត ហ្វដ (Ford) ប្រចាំប្រទេសកម្ពុជា​ នឹងរៀបចំ ព្រឹត្តិការណ៍តាំង បង្ហាញរថយន្ត Ford ចំនួន៤ថ្ងៃ គឺចាប់ពីថ្ងៃ​ ទី១ ដល់ថៃ្ងទី ៤ ខែតុលា ឆ្នាំ២០១៥ នៅផ្សារទំនើប AEON ពីម៉ោង ៩​ ព្រឹក​ ដល់ម៉ោង​ ៩ យប់។

ការដាក់តាំងបង្ហាញនេះ ​មាន​គោលបំណង​ ផ្តល់​ឱកាស​ ជូន​អតិថិជន​ឲ្យ​បាន​ យល់​​ច្បាស់​ពី​លក្ខណៈ​ទំនើប​អស្ចារ្យ​ និង​ បច្ចេកវិទ្យា​​​ចុង​ ក្រោយ​របស់​​រថយន្ត​ Ford ជាពិសេស​ Ford ​Fiesta, Ford Focus និង Ford Eco-Sport សេរីថ្មី ។ ក្នុងឱកាសនៃការតាំងបង្ហាញរថយន្ត FORD អតិថិជននឹង ទទួលបានកាដូ​ដ៏​ពិសេស សម្រាប់​អបអរ​​បុ​ណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​នេះ តាម​រយៈ​ការ​ ថែម​ជូន​ម៉ូតូ​ HONDA DREAM ស៊េរី​ថ្មី ១គ្រឿង​ភ្លាម រាល់​ការ​ ទិញ​រថយន្ត​​​ FORD ។​ កាដូ​ដ៏​ពិសេស​នេះ ផ្តល់​ជូន​​ចាប់ពីថ្ងៃនេះ រហូត​ដល់ត្រឹម​ថ្ងៃ ទី១៥ ខែតុលា​ប៉ុណ្ណោះ ។ ​

សូមមកទទួលយកបទពិសោធន៍ថ្មីជាមួយនឹងការតាំង​បង្ហាញ​រថយន្ត Ford គ្រប់​ម៉ូដែលឥឡូវនេះ!

បញ្ចូលអត្ថបទដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]