មិនថាជាកូនក្រមុំ ឬកូនកំលោះ ឬអ្នកដទៃចូលរួមក្នុងកម្មវិធីអាពាហ៏ពិពាហ៍នោះទេ ប្រាកដជាគ្មានអារម្មណ៍គិត គូរច្រើនពីរឿងឥតប្រយោជន៍ ដែលកើតឡើងនៅចំពោះមុខនោះទេ។

កាលពីពេលថ្មីៗនេះ មានវីដេអូដ៏គួរឲ្យចង់ទស្សនាមួយ ត្រូវបានគេដាក់បញ្ចូលនៅក្នុង ប្រព័ន្ធវេបសាយរបស់ California ដែលមានឈ្មោះថា The Chive​ ។ ក្នុងវីដេអូនេះ គឺបានបង្ហាញពី ក្មេងស្រីដ៏តូចម្នាក់ដែលជាអ្នក កាន់ផ្កានៅក្នុងពិធីរៀបការមួយ បានងាកមកគេងមួយភ្លែត នៅត្រង់កាំជណ្ដើរ អំឡុងពេលដែល អាចារ្យកំពុងតែសួរទៅកាន់កូន ក្រមុំ និងកំលោះ។ អ្វីដែលកាន់តែងឿយឆ្ងល់នោះ ថាហេតុអ្វីបានមនុស្សនៅក្នុងពិធីនោះ មិនរត់ទៅមើល ក្មេងស្រីដែលកំពុងតែដេកនៅលើ កាំជណ្ដើរនោះ ដែលប្រហែលជា ៣០វិនាទី ទើបមានឪពុកម្ដាយរត់ទៅលើក ក្មេងស្រីនោះមកវិញ។

សូមប្រិយមិត្ដមើលវីដេអូទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]