បុរសម្នាក់ត្រូវបានតុលាការបញ្ជាអោយឃាត់ខ្លួន បន្ទាប់ពីគាត់បានបង្កើតនូវ Page អាសអាភាសមួយនៅក្នុងគេហៈទំព័រទំនាក់ទំនងសង្គម Facebook។

ដោយយោងទៅតាមគេហៈទំព័រ YahooNews ចុះផ្សាយនាវេលាព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១២ បានអោយដឹងថា ជនជាប់ចោទមានឈ្មោះថា Joshua Turner អាយុ ២២ ឆ្នាំ ស្នាក់នៅក្នុងតំបន់ Kangaroo Flat ប្រទេស អូស្ត្រាលី។ ប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា លោក Joshua បានបង្កើត Page អាសអាភាស មួយកាលពីឆ្នាំមុន ហើយកាលពីពេលថ្មីនេះ គាត់បានបង្ហោះរូបអាក្រាតរបស់ យុវតីអាយុ ១៦ ឆ្នាំម្នាក់ទៀតផង។ គួរបញ្ជាក់ផងដែរថា គាត់ត្រូវបានតុលាការ ផាកពិន័យមិនអោយគាត់ប្រើប្រាស់គេហៈទំព័រ​ Facebook រយៈពេល ២​ ឆ្នាំផងដែរ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]