វាជារឿងដ៏គួរអោយភ្ញាក់ផ្អើល និង មិនគួរអោយជឿមួយ ដែលបុរសម្នាក់មិនបានគេងអស់រយៈពេលជិត៣០ឆ្នាំ ប៉ុន្តែ គាត់អាចរស់នៅដូចមនុស្សធម្មតាបាន។ បុរសម្នាក់នេះមានអាយុ ៦៤ឆ្នាំហើយ។ គាត់បាននិយាយថា ចាប់តាំងពីគាត់ ជាសះស្បើយពីជំងឺផ្ដាសាយធំមក ជំងឺគេងមិនលក់នេះបានផ្ដើមកើតឡើង គឺចាប់តាំងពីឆ្នាំ ១៩៧៣ មកម៉្លេះ។ គាត់បានបន្ថែមទៀតថា គាត់ព្យាយាមរកវិធីគ្រប់បែប គ្រប់យ៉ាង ដើម្បីធ្វើអោយ​​ គាត់ងងុយគេង ប៉ុន្តែ វានៅតែគ្មានប្រសិទ្ធភាព។

គាត់ក៏ឆ្ងល់ដែរ ថាគាត់មិនដែលបាន គេងយប់ដូចមនុស្សដ៏ទៃទៀត ប៉ុន្តែ គាត់អាចធ្វើការងារ កសិកម្មដូចកសិករដ៏ទៃទៀតដែរ។ ហើយ បើយោងតាមសំដី របស់អ្នកភូមិរបស់គាត់ ក៏ដូចជា កសិករដ៏ទៃទៀត ពួកគេបាន និយាយថា គាត់អាចលើករបស់ធ្ងន់ៗ​ ដូចជា គាត់អាចលើកអង្ករ ដល់ទៅ២បាវ ដែលមាន ទំងន់ដល់ទៅ១០០គីឡូ ដើរ៤គីឡូម៉ែតឯណ្ណោះ។ 

វាជារឿងដែលសឹងតែមិនគួរអោយជឿសោះដែលមនុស្សម្នាក់មិនដែលគេង ប៉ុន្តែ គាត់អាចធ្វើការដូចមនុស្សធម្មតាបានដែរ។

កែសម្រួលដោយ លីនកា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]