ភ្នំពេញ៖ ក្រោយពី ស៊េរីទូរស័ព្ទ iPhone ចុងក្រោយ បានចេញលក់ កាលពីពេល ប៉ុន្មានថ្ងៃមកនេះ មានមនុស្សជាច្រើន ប្រាថ្នាចង់បាន ដើម្បីយកប្រើប្រាស់ និងសាកល្បងដកស្រង់ពី បទពិសោធន៍ ពីប្រភេទទូរស័ព្ទនេះ។

ជាក់ស្ដែងស៊េរី iPhone ចុងក្រោយនេះ មានដូចជា iPhone 6s និង​ iPhone 6s Plus ដែលនិយាយពី ពណ៌វិញគឺមានច្រើនពណ៌ជាង ស៊េរីមុន ដូចជា មានពណ៌ ផ្កាឈូក មាស ទឹកប្រាក់ និងប្រផេះ។ ចុះតម្លៃវិញ? នេះបើតាម ការបែកធ្លាយពី តម្លៃទូរស័ព្ទ និងលឺពីមាត់ អតិថិជនដែលសាកសួរពី ហាងទូរស័ព្ទមួយចំនួន ក្នុងភ្នំពេញ ដែលកំពុងតែលក់ ព្រោងព្រាត បានឲ្យដឹងថា iPhone  6s មានតម្លៃខុសៗគ្នា ទៅតាមពណ៌ និងទំហំផ្ទុកនៃការចងចាំ ដូចជា iPhone 6s ពណ៌ផ្កាឈូក ទំហំ 16G មានតម្លៃក្បែរ១,០០០ ដុល្លារអាមេរិក ខណៈ ទំហំផ្ទុកការចងចាំលើសពី 16G គឹមានតម្លៃលើសពី ១,១០០ ដុល្លារអាមេរិក។ សម្រាប់ iPhone 6s Plus វិញ គឺមានតម្លៃលើសពី ២០០ ដុល្លារអាមេរិកឡើងទៅ នៃតម្លៃ iPhone 6s មួយគ្រឿង។

ចុះប្រិយមិត្ដ មានសាកសួរ ឬទិញទូរស័ព្ទ iPhone 6s និង​ iPhone 6s Plus ហើយឬនៅ?




ដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]