កាលពីពេលថ្មីៗនេះមានជាងឈើម្នាក់ បានត្រូវអ្នកធ្វើការជាមួយខ្លួន ប្រើភ្លើងមកដុត តែមិនត្រូវបានទទួលសំណងពី ក្រុមហ៊ុននោះទេ។

បុរសម្នាក់នេះមានឈ្មោះថា Kee Yau Chong មានអាយុ២៤ឆ្នាំ បាននិយាយថាគ្រោះថ្នាក់របស់គាត់ ក៏ជាប់ពាក់ព័ន្ធនឹងការងារដែរ ប៉ុន្ដែករណីរបស់គាត់ត្រូវបាន តុលាការមិនបានយកមកពិចារណាឡើយកាលពីម្សិលមិញ។ បុរសជនជាតិម៉ាឡេស៊ីនេះ ត្រូវបានរលាកខ្លួន២៨% នៃដងខ្លួន នៅក្នុងគ្រោះថ្នាក់មួយ។ ហេតុការណ៍នេះកើតឡើង ដោយសារតែលោក Kee បានដើរបុកនឹង Kuu Siau Lam ហើយគាត់ក៏បានដើរចេញ ដោយមិនបានប្រើពាក្យសុំទោស។ ដោយសារតែមិនបាននិយាយសុំទោស ធ្វើឲ្យ​ Kuu Siau Lam បានបាញ់ប្រដាប់បាញ់ភ្លើងដែល គេសម្រាប់ផ្សាដែកទៅលើគាត់។

នៅក្នុងតុលាការជនរងគ្រោះបាន សុំតុលាការឲ្យខាងក្រុមហ៊ុនចេញសង ព្រោះតែរឿងដែលកើតហេតុនោះមាន ជាប់ពាក់នឹងនៅក្នុងអំឡុងពេលធ្វើការ តែត្រូវបានតុលាការធ្វើការបដិសេធ។ សម្រាប់ជនដែល បានធ្វើបាបគេនោះត្រូវបាន ជាប់ឃុំក្នុងគុក ៤ឆ្នាំ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]