រាជធានីភ្នំពេញ ៖ ​រថយន្ត​ហាយ​ប្រ៊ីត​ពណ៌​ស្ករ​មួយ​គ្រឿង បើក​​ដោយ​​យុវ​ជន​ម្នាក់​​ក្នុង​ល្បឿន​​លឿន​បាន​ប្រដេញ​គ្នា​ជា​មួយ​រថយន្ត​ កាមរី​បាឡែន ​ពណ៌​ទឹក​ប្រាក់ ​មួយ​គ្រឿង​ទៀត​ក៏​ជ្រុល​​​ទៅ​បុក​រថយន្ត​កូរ៉េ​ ពណ៌​ស បណ្តាល​ឱ្យ​ខ្ទេច​មួយ​​​​កំណាត់​មុខ​ ឯរថយន្ត​ហាយ​ប្រ៊ីត​​រង​​ការ​ខូចខាត និង​ក្រពឹត​​​មួយ​ចំហៀង​ខាង​​ស្តាំ​ តែ​សំណាង​ល្អ​មិន​បណ្តាល​ឱ្យ​​​នរណា​ម្នាក់​រង​របួស​ទេ ។ ​គ្រោះថ្នាក់​ចរា​ចរណ៍​នេះ​កើតឡើងកាលពី​វេលា​ម៉ោង​​១០​និង​៣៥​នាទី​ព្រឹក​ ថ្ងៃទី​៣១ កក្កដា ២០១២ ​ចំណុច​មុខ​វត្ត​សំរោង​អណ្តែត តាម​បណ្តោយ​​​ផ្លូវ​ភ្នំពេញ-ហាណូយ ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

អ្នក​បើក​រថយន្ត​​កូរ៉េ ឈ្មោះ​កែវ សំអៀត អាយុ​៣១​ឆ្នាំ ​ស្នាក់​​នៅ​ភូមិ​ក្បាល​ដំរី ​សង្កាត់​កាកាប ខណ្ឌ​​​ពោធិ៍​សែន​ជ័យ ។ ​ចំណែក​យុវជន​បើក​រថយន្ត​ហាយ​ប្រ៊ីត​ ឈ្មោះ​រ័ត្ន ​មុន្នី​ អាយុ​១៩​ឆ្នាំ ​ជា​និស្សិត ​ស្នាក់​នៅ​សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួលគោក ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]