កាលពីថ្ងៃអង្គារសប្ដាហ៍មុននេះ នារីម្នាក់ដែលជាប់ក្នុងការប្រលង FHM របស់ប្រទេសសឹង្ហបុរី ត្រូវបានគេចាប់ខ្លួន បន្ទាប់ពីប៉ូលីសនៅក្នុងតំបន់ បានប្រទះឃើញឡានរបស់នាងនៅក្នុង តំបន់ ​ Dakota Crescent ដែលនៅក្នុងឡាននោះមានលាក់គ្រឿងញៀន។

យោងទៅតាមគ្រូពេទ្យ បាននិយាយថាទឹកនោមរបស់ កញ្ញា Celestina Tiew ដែលមានអាយុ២២ឆ្នាំនេះមាន សភាពជាធម្មតា មិនមានជាតិថ្នាំញៀននោះទេ បន្ទាប់ពីនាងបានធ្វើតេសរួចរាល់។ Tiew បានថ្លែងប្រាប់ទៅកាន់អ្នកកាសែតរបស់ Wanbao ថានាងពិតជាគ្មានហេតុផលណា ដែលនាងត្រូវផ្ទុកថ្នាំញៀននៅក្នុងឡាន របស់នាងនោះទេ។

 Tiew បាននិយាយបន្ដទៀតថា ឡានម៉ាក BMW របស់នាងត្រូវ បានមិត្ដភិក្ដប្រុសរបស់នាងជាអ្នក បើកបរ។ ក្នុងអំឡុងពេលដែលប៉ូលីសចាប់ខ្លួននាង នាងបាននិយាយថានាងពិតជាមានអារម្មណ៍ថា ស្ដាយក្រោយជាខ្លាំង ហើយនាងក៏កំពុងរងចាំមើល តេសទឹកនោមរបស់នាងដែរ។ យ៉ាងណាមិញមាន មនុស្សជាច្រើនបានស្គាល់នាង ក៏ដោយសារតែនាងបានឈ្នះពានរង្វាន់ FHM Girl Next Door កាលពីឆ្នាំ២០០៩។ សម្រាប់ពេលនេះ ក្រុមប៉ូលីសកំពុងតែបន្ដធ្វើការ​ស្រាវជ្រាវឲ្យបានជាក់លាក់ អំពីគ្រឿងញៀនដែលមាននៅក្នុងឡានរបស់នាង។

តើប្រិយមិត្ដយល់ថា នាងអាចជាប់ពាក់ព័ន្ធជាមួយ នឹងករណីនេះឬអត់?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]