ជាការពិតណាស់ ម្ហូបអាហារ គឺជាតម្រូវការ ដ៏ចាំបាច់បំផុត សម្រាប់មនុស្ស គ្រប់ៗរូប។ មនុស្សម្នាក់ៗ ប្រាថ្នាចង់ទទួលទាន ប្រភេទអាហារណា ដែលមានរសជាតិ ឈ្ងុយឆ្ងាញ់ជាប់មាត់ និងថែមទាំងផ្តល់នូវ សារធាតុចិញ្ចឹម ចាំបាច់ សម្រាប់ទ្រទ្រង់ ដល់សុខភាព របស់ខ្លួនផងដែរ ។

ផ្ទុយទៅវិញ អ្នកមិនគួរណា រវល់តែជាប់ចិត្ត ជាមួយនឹង រសជាតិឈ្ងុយឆ្ងាញ់ នៃម្ហូបអាហារ ទាំងឡាយនោះ ពេកទេ យើងគប្បីចងចាំថា មានមុខម្ហូបខ្លះ ក៏អាចបណ្តាលឲ្យ មានគ្រោះថ្នាក់ និងប៉ះពាល់ ដល់សុខភាព និងអាយុជីវិត របស់យើង បានផងដែរ។

ហេតុដូចនេះហើយ ខ្មែរឡូត ក៏សូមបង្វែរអារម្មណ៍ របស់ប្រិយមិត្ត មកស្វែងយល់ អំពីអាហារ ដែលគ្រោះថ្នាក់ជាងគេបំផុត នៅក្នុងពិភពលោក ចំនួន ១៧មុខ ដូចខាងក្រោម៖

១. ផ្លែស្ពឺ

យើងធា្លប់តែញ៉ាំ ផ្លែស្ពឺ នេះជារឿយៗ ដោយមិនបានដឹងថា វាមានផលប៉ះពាល់នោះទេ ។ បើសិនជាអ្នក មានរោគខ្សោយក្រលៀន គ្រាន់តែទឹកផ្លែស្ពឺ ចំនួន ១០០មីលីលីត្រ តែប៉ុណ្ណោះ អាចធ្វើឲ្យអ្នកពុលបាន ពីព្រោះវាមាន សារជាតិពុល Neurotoxin ដែលប៉ះពាល់ ដល់ខួរក្បាល និងសរសៃប្រសាទ។ ដោយឡែក ចំពោះអ្នក ដែលមានក្រលៀនល្អ ធម្មតាវិញ រាងកាយរបស់អ្នក នឹងច្រោះយក សារធាតុពុល Neurotoxin ចេញ ។

២. ត្រី FUGU

ត្រីប្រភេទនេះ អាចរកបាន នៅក្នុងប្រទេសជប៉ុន ដែលស្រដៀងទៅនឹង ត្រីកំពតខ្មែរ ផងដែរ ។ ត្រីប្រភេទនេះ គេអាចទទួលទានបាន ដោយយកវា ទៅចៀន ស្ងោរ ឬក៏អាចញ៉ាំឆៅ តែម្តង។ ផ្ទុយទៅវិញ ថ្លើម និងគ្រឿងក្នុង របស់វា ផ្ទុកទៅដោយ ជាតិពុល Tetrodotoxin ដែលអាចបណ្តាលឲ្យស្លាប់បាន។ ពីចន្លោះឆ្នាំ ១៩៩៦ ដល់ ២០០៦ អាត្រាគ្រោះថ្នាក់ ដោយសារត្រីប្រភេទនេះ កើតមានចំនួន ៤៤ករណីមកហើយ។ ជាក់ស្តែង ក្នុងឆ្នាំ២០១៥ នេះ បុរសចំនួន ៥នាក់ បានស្លាប់ ដោយសារទទួលទាន ថ្លើមរបស់វា។

៣. កង្កែប BULLFROG

នៅក្នុងបណ្តាប្រទេស អាហ្វ្រិកខាងត្បូង គេនិយមទទួលទាន សត្វកង្កែបនេះទាំងមូលតែម្តង លើកលែងតែ ជើងរបស់វា តែប៉ុណ្ណោះ ។ វាជាប្រភេទកង្កែប ដែលមានគ្រោះថ្នាក់ ដោយវាផ្ទុកនូវសារធាតុពុល ជាច្រើនប្រភេទ ជាពិសេសចំពោះ កូនកង្កែប ដែលមិនទាន់ចាប់ផ្តើម បង្កាត់ពូជ មានផ្ទុកនូវសារធាតុពុល ដែលអាចបណ្តាលឲ្យ ក្រលៀនចុះខ្សោយ។

៤. ផ្លែ ACKEE

វាជាប្រភេទផ្លែឈើម្យ៉ាង មាននៅក្នុង ប្រទេសចាម៉ៃកា។ គេទទួលទាន ពេលដែលវាទុំល្អ លើកលែងតែ គ្រាប់របស់វាប៉ុណ្ណោះ។ គ្រាប់របស់វា ផ្ទុកទៅដោយសារធាតុពុល Hypoglycin ដែលធ្វើឲ្យមាន ជម្ងឺក្អួតធ្ងន់ធ្ងរ។ កាលពីឆ្នាំ២០១១ មានករណីពុល ដោយសារគ្រាប់ ACKEE នេះ ចំនួន ៣៥ករណី ឯណោះ។

៥. មឹក SANNAKJI

នៅប្រទេសកូរ៉េខាងត្បូង គេនិយមទទួលទាន មឹកប្រភេទនេះទាំងឆៅ ប៉ុន្តែគេគប្បីទំពាវាឲ្យម៉ត់ មុននឹងលេប ពីព្រោះ មានរបាយការណ៍ បានអះអាងថា យ៉ាងហោចណាស់ មនុស្ស ៦នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារ ស្លាក់មឹកនេះ ពេលកំពុងទទួលទាន ។

៦. ងាវលោហិត

ងាវប្រភេទនេះ នៅក្នុងទីក្រុងសៀងហៃ គេយកវាទៅស្រុះ ទើបទទួលទាន។ ងាវប្រភេទនេះ ផ្ទុកនូវពពួកមេរោគ និងបាក់តេរី ជាច្រើន ដែលបង្កឲ្យមានជម្ងឺ ដូចជា ជម្ងឺរលាកថ្លើម ប្រភេទ A និង E ជម្ងឺគ្រុនពោះវៀន ជាដើម។ ជាងនេះទៅទៀត មានមនុស្សច្រើនជាង ៣០០,០០០នាក់ បានឆ្លងមេរោគពីវា ហើយមានមនុស្ស ចំនួន ៣១ នាក់ បានស្លាប់ នៅក្នុងទីក្រុងសៀងហៃ កាលពីឆ្នាំ ១៩៨៨ ។

៧. ត្រី HAKARI

នៅក្នុងតំបន់ Greenland គេយកត្រីប្រភេទនេះ ទៅវះប្រឡាក់ ទុករហូតដល់ទៅ ៦ខែ ទើបកាត់ជាដុំបន្ទះ ហើយទទួលទាន ជាមួយនឹងនំប៉័ង ។ ពពួកត្រីប្រភេទនេះ អត់មានក្រលៀន ឬផ្លូវទឹកនោមទេ ដូចនេះសារធាតុពុល ទាំងឡាយ ត្រូវបានច្រោះចូល ទៅក្នុងស្បែករបស់វា ។

៨. ប្រហុក CASU MARZU

នៅក្នុងប្រទេសអ៊ីតាលី គេទុកប្រហុកនេះ ចំហរចោល ដើម្បីឲ្យសត្វរុយ មកទុំ និងពងដាក់ បន្ទាប់មកពពួកដង្កូវ ទាំងនោះ ធ្វើការបំបែកប្រហុកនេះ ឲ្យរលាយម៉ត់ល្អ ។ នៅពេលទទួលទាន ប្រហុកនេះទៅ វាអាចបណ្តាលឲ្យមាន ជម្ងឺពោះវៀនរ៉ាំរៃ ។

៩. ត្រីពពុះទឹក ECHIZEN KURAGE

មុនពេលចំអិន​ត្រីប្រភេទនេះ គេត្រូវយកផ្នែក ដែលមានជាតិពុលចេញ ទើបពេលចំអិនរួច យើងអាចទទួលទានបាន ដោយមិនប្រឈម នឹងគ្រោះថ្នាក់ ។ ជាធម្មតា ត្រីប្រភេទនេះ រស់នៅលើ ត្រីធូណា រួចបង្កជាបញ្ហា ទៅលើត្រីធូណា ដែលវារស់នៅ ពឹងផ្អែកជាមួយនោះ។ ផ្ទុយទៅវិញ ប្រជាជនជប៉ុន បានបង្កើតថ្វីដៃមុខម្ហូប ដ៏ឆ្ងាញ់ ចេញពីត្រីពពុះទឹក ដែលសម្បូរ ដោយសារធាតុពុលនេះ ។

១០. ផ្លែ PANQIUM EDULE

ជាប្រភេទផ្លែឈើម្យ៉ាង ដូចមើម ដែលរកបាន នៅតំបន់អាស៊ីអាគ្នេយ៍ ។ គេអាចទទួលទានវាបាន ដោយបកសំបកវាចេញ រួចយកវាទៅស្ងោរ ឬស្ងោរវា​ហើយ យកទៅកប់ ក្នុងស្លឹកចេក និងផេះ រួចទុករយៈពេល ១ខែ ។ យ៉ាងណាមិញ ផ្លែ PANQIUM EDULE នេះ អាចបំពុលមនុស្សបាន ព្រោះវាផ្ទុកនូវ សារជាតិពុល ហៅថា Hydrogen Cyanide ។

១១. ត្រី FESIKH

ត្រីប្រភេទនេះ មាននៅក្នុងប្រទេសអេហ្ស៊ីប។ គេទទួលទានវា នៅក្នុងឱកាសពិធីបុណ្យ រដូវផ្ការីក ដែលគេហៅថា Shem el-Nessim ។ តាមប្រពៃណីនៅទីនោះ គេយកត្រីប្រភេទនេះ ទៅហាលថ្ងៃឲ្យស្ងួត ហើយផ្អាប់ទុក ក្នុងទឹកអំបិល រហូតដល់ទៅ ១ឆ្នាំ ។ ជារៀងរាល់ឆ្នាំ មានប្រជាជនអេហ្ស៊ីប ជាច្រើនប្រញាប់ប្រញាល់ ទៅមន្ទីរពេទ្យ ដោយសារតែ ពុលត្រីប្រភេទនេះ ។ ជាក់ស្តែង ក្នុងឆ្នាំ២០១៥ មនុស្សចំនួន ៦នាក់ហើយ ដែលបានពុលត្រីប្រភេទនេះ ហើយមនុស្សប្រមាណ ៤នាក់ បានស្លាប់បាត់បង់ជីវិត កាលពីឆ្នាំ ២០០៩ និង២០១០។

១២. ដំឡូងមី MANIOC

ដំឡូងប្រភេទនេះ សម្បូរណាស់ នៅអាមេរិកខាងត្បូង ។ គេអាចទទួលទានវាបាន ដោយស្ងោរ ចំហុយ ដុត ឬអាំង ជាដើម។ ដោយឡែក ដំឡូងនេះផ្ទុកនូវសារធាតុ Linamarin​ ខ្ពស់ ដែលអាចបំលែងទៅជា សារធាតុពុល នៅពេលដែលយើង ទទួលទានឆៅ ។ គួររំលឹកផងដែរថា កាលពីឆ្នាំ២០០៥ ក្មេងៗសិស្សសាលា ចំនួន ២៧នាក់ មកពីប្រទេសហ្វីលីពីន បានស្លាប់ បន្ទាប់ពីពួកគេ បានទទួលទាន ​នំដែលធ្វើពីដំឡូងប្រភេទនេះ នៅឯសាលា។

១៣. ខួរស្វា

ខួរស្វា ត្រូវបានប្រជាជននៅអាស៊ី និយមទទួលទានណាស់ ព្រោះគេគិតថា វាឆ្ងាញ់ ប៉ូវកម្លាំង និងបង្កើនប្រាជ្ញា ។ គេអាចទទួលទាន ខួរស្វា ទាំងឆៅ ឬ ចំអិនឲ្យឆ្អិន ក៏បាន ។​ យ៉ាងណាមិញ គេរកឃើញថា ក្នុងខួរស្វា មានផ្ទុកមេរោគម្យ៉ាង ហៅថា Variant Creutzfeldt-Jakob ដែលអាចបណ្តាលឲ្យស្លាប់បាន ។

១៤. ទឹកច្របាច់ ABSINTHE

នៅប៉ែកអ៊ឺរ៉ុប ទឹកច្របាច់ ABSINTHE ជាល្បាយនៃដង្កូវឈើ ដែលផ្ទុកសារជាតិគីមី Thujone និងជីអង្កាមផ្អែម ។ ពេលទទួលទានទឹកនេះទៅ វាបណ្តាលឲ្យ ប៉ះពាល់ដល់សតិ ធ្វើឲ្យច្របូកច្របល់ កើតជម្ងឺរបេង ជម្ងឺស្កន់ជាន់ និងឈានដល់ការ ធ្វើអត្តឃាត ផងដែរ ។

១៥. ផ្លែ ELDERBERRIES

ផ្លែឈើមួយប្រភេទនេះ មាននៅគ្រប់ទីកន្លែង ពាសពេញពិភពលោក ។​ គេទទួលទាន តែសាច់របស់វា ដែលទុំ និងចំអិនបានឆ្អិនល្អ តែប៉ុណ្ណោះ ហើយគេមិទទួលទាន ស្លឹក មែក និងគ្រាប់ របស់វាទេ ព្រោះមានសារធាតុពុល ។ ជាមួយគ្នានេះដែរ ការទទួលទានផ្លែ ELDERBERRIES មិនទាន់ទុំ ឬចំអិន មិនបានឆ្អិនល្អ អាចបណ្តាលឲ្យ មានជម្ងឺរាគធ្ងន់ធ្ងរ និងបាត់បង់ស្មារតី ផងដែរ។

១៦. គ្រាប់ស្វាយចន្ទីឆៅ

ចូរកុំទទួលទាន គ្រាប់ស្វាយចន្ទី ដែលនៅឆៅឲ្យសោះ ព្រោះវាមានផ្ទុក នូវសារធាតុពុលម្យ៉ាង ហៅថា Urushiol ដែលគេអាចរកឃើញ សារធាតុនេះ នៅក្នុងដើមស្ញែរ ផងដែរ ។ ការទទួលទាន កំរិតសារធាតុ Urushiol ច្រើន អាចបណ្តាលឲ្យស្លាប់បាន ។

១៧. ស្លឹកស្ពៃ RHUBARB

នៅក្នុងស្លឹកស្ពៃ RHUBARB មានសារធាតុ អាស៊ីតម្យ៉ាង ហៅថា Oxalic Acid ដែលអាចបង្កឲ្យ មានដុំគ្រួស នៅក្នុងក្រលៀន។ រោគសញ្ញានៃការពុល ស្លឹកស្ពៃ RHUBARB នេះ មានដូចជា​ ពិបាកដកដង្ហើម ក្អួតចង្អោរ រាគរូស ឈឹភ្នែក ពងបែកក្នុងមាត់ និងបំពង់ក និងទឹកនោម ប្រែទៅជាពណ៌ក្រហម ជាដើម៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]