រាជធានីភ្នំពេញ ៖ ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣១ កក្កដា ត្រង់​​ចំណុច​​ក្រោយ​​មណ្ឌល​សុខ​ភាព​ផ្សារ​ដើម​ថ្កូវ តាម​​ផ្លូវ​លេខ​៤៣០ ​ក្រុម​១៩ ភូមិ​៣ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន មាន​ហេតុការណ៍​ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង​​ស្មាន​តែ​គ្រាប់​បែក​ផ្ទុះ ខណៈ​​ពេល​​​រថយន្ត​ដឹក​ដែក​ម៉ាក FUSO ​បែក​កង់​ផ្ទុះ​ផ្អើល​អ្នក​កំពុង​អង្គុយ​ហូប​មី​​ឆា​នៅ​ជិត​កន្លែង​កើត​ហេតុ ​​នាំ​គ្នា​រត់​ជាន់​ជើងគ្នា ។

​បើ​តាម​អ្នក​បើក​​រថយន្ត FUSO ​ចំណុះ​៥​តោន ពណ៌​​ផ្ទៃ​មេឃ សុំ​មិន​បញ្ចេញ​ឈ្មោះ​​​ឱ្យ​ដឹង​ថា រថយន្ត​នេះ​ដឹក​ដែក​សរសៃ​ទម្ងន់​១៥​តោន​ចេញ​ពី​ឃ្លាំង​ដឹក​ទៅ​​ខេត្ត​កំពង់​ ចាម ​លុះ​ដឹក​មក​ដល់​ចំណុច​ខាង​លើ រថយន្ត​​ធូរ​កង់​ទើប​បណ្តាល​ឱ្យ​បែក​កង់​ក្រោយ​ខាងឆ្វេង​ផ្ទុះ​រយះ​សំបក​ កៅស៊ូ។ ហេតុការណ៍​​ផ្ទុះ​កង់​​រថយន្ត​ដូច​ស្នូរ​ផ្ទុះ​​គ្រាប់​បែក​នោះ​មិន​ត្រឹម​ តែ​ផ្អើល​ប្រជា​ពលរ​​ដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​នាំ​គ្នា​រត់​ជាន់​ជើង​គ្នា ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​ផ្អើល​អស់​សមត្ថ​កិច្ច​​មូល​ដ្ឋាន​នាំ​គ្នា​រត់​ទៅ​មើល​ភ័យ​ស្លន់ ​ស្លោ​​ផង​ដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]