ភ្នំពេញៈ បុរសជាកម្មករ សំណង់ម្នាក់ ត្រូវខ្សែភ្លើងឆក់ឆេះខ្លោចខ្លួន នៅពេលកំពុងផ្សារដែកក្នុងផ្ទះ ហើយ ត្រូវក្រុមកម្មករដូចគ្នា ជួយហៅរថយន្ដដឹកយក ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសមៈ។

ប្រភពពីកម្មករសំណង់បានរៀបរាប់ឲ្យដឹងថា ពួកគេមានគ្នា៣នាក់ មកស៊ីឈ្នួលធ្វើកម្មករផ្ទះល្វែង នៅជាន់ទី២ មួយកន្លែង ដែលមានទីតាំងស្ថិត នៅតាមបណ្ដោយផ្លូវ ណតប្រីត ក្បែរស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

សាក្សីជាកម្មករដូចគ្នា បានប្រាប់ឲ្យដឹងទៀតថា នៅព្រឹក កើតហេតុ វេលាម៉ោង០៨និង៥០នាទីព្រឹក ថ្ងៃទី០១ សីហា ឆ្នាំ២០១២ ជនរងគ្រោះបាន ឡើងទៅផ្សារដែកក្នុងផ្ទះ ហើយនៅពេលគេ លើកដែក បន្ទះពីក្រោមឲ្យជនរងគ្រោះបានទទួលយករួចទាញឡើងទៅលើ បណ្ដាលឲ្យដែកនោះប៉ះខ្សែភ្លើង រួចឆក់ ឆេះខ្លោចខ្លួនធ្លាក់មកដីតែម្តង។

ជនរងគ្រោះដែលកំពុងត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ មានឈ្មោះ ជា ប៉ុន អាយុ ២១ឆ្នាំ ហើយគេមិនទាន់ដឹងច្បាស់ថា ជនរងគ្រោះមានសាច់ញាតិ ឫស្នាក់នៅទីណាទេ ព្រោះពេល កើតហេតុមានតែក្រុមកម្មករ ដូចគ្នាទៅមើលប៉ុន្មាននាក់ប៉ុណ្ណោះ៕

ដោយៈជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]