ស្រ្តីម្នាក់ដែលបាន លួចទារកដែលទើបនឹងកើតពីមន្ទីរពេទ្យមួយក្នុងទីក្រុង New York កាលពីជាង ២ទសវត្សមុន ត្រូវបាន កាត់ទោសដាក់ពន្ធធនាគារចំនួន ១២ឆ្នាំ​។

Ann Pettway  វ័យ ៥៥ឆ្នាំ ដែលបានទទួលកំហុសកាលពី ខែកុម្ភៈអំពីករណីចាប់ជំរិតក្មេង បានរៀបរាប់ថា ថ្ងៃមួយនាឆ្នាំ ១៩៨៧ នាងបានជិះរថភ្លើងពី រដ្ឋ Connecticut ទៅកាន់មន្ទីរពេទ្យមួយ  ជាកន្លែងដែលនាងបន្លំខ្លួនជា គិលានុប្បដ្ឋយិកា លួចយក​ ទារកដែលត្រូវបានយកទៅបន្ទប់សង្រ្គោះបន្ទាន់ដោយសារជំងឺ គ្រុនក្តៅ។

Pettway បានធ្វើការសុំទោស ដោយនិយាយថា នាងពិតជាសោកស្តាយខ្លាំងណាស់ ពីអ្វីដែលនាងបានធ្វើ និង សុំការអភ័យទោស ចំពោះកំហុសរបស់នាង។

Carl Tyson ដែលជា ឪពុកបង្កើតរបស់ទារកដែលបាត់បាននិយាយទៅកាន់ Pettway ថា អ្នកធ្វើអោយយើងឈឺចាប់ ជាទីបំផុត។

Joy White ដែលត្រូវជាម្តាយ បាននិយាយថា កូនស្រីគាត់ត្រូវបានរកឃើញ ក៏ប៉ុន្តែ គាត់មិនអាចកែប្រែអារម្មណ៍របស់ នាងបានទេ។ នាងបាន ចាត់ទុក​ Pettway ដូចជាម្តាយបង្កើតរបស់នាង។

ការជួបជុំគ្រូសារឡើងវិញរបស់ ទារកដែលបានបាត់

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]