ខ្សែវីដេអូ ដែលបង្ហាញអំពី សត្វឆ្លាមមួយក្បាល លោតចេញពីក្នុងទឹក ដើម្បីលួចត្រីពីចុងសន្ទូចរបស់ អ្នកស្ទូចត្រីម្នាក់ កំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុង  Youtube ។

ខ្សែវីដេអូខ្លី ស្តីពីការស្ទូចត្រីរបស់ Sarah Brame  នៅលើឆ្នេរ  North Myrtle ក្នុង Carolina​ ភាគខាងជើង បានទាក់ទាញនូវចំនួនដ៏អស្ចារ្យមួយគឺមានជាង ៩ លាន pageviews ។

កញ្ញា Brame ទប់ខ្លួនស្ទើរតែមិន​ជាប់ ជាមួយនឹងដងសន្ទូចទំងន់ ជាង ២ គ.ក នៅពេលដែល សត្វឆ្លាមមួយក្បាលប្រវែង ប្រមាណជាង ២ម៉ែត្រ បានលោតចេញពីទឹក ទាញសន្ទូចរបស់នាង។

វាបានលួចត្រីនៅចុងសន្ទូច និងបន្សល់ទុកត្រឹមតែរឿងមិនគួរអោយជឿសំរាប់ ក្រុមគ្រួសាររបស់  Brame ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]