ពួកគេបាន រៀបការជាមួយគ្នា កាលពីនៅវ័យជំទង់។ ២០ឆ្នាំ ក្រោយរៀបការ បន្ទាប់ពីមានកូន ៤នាក់ ក្នុងបន្ទុក ពួកគេក៏បានលែងលះគ្នា នឹងកំពុងតែគ្រោងរៀបចំ មង្គលការជាថ្មីម្តងទៀត បន្ទាប់ពីការរស់នៅផ្សេងគ្នាអស់រយៈ ពេលជិត ពាក់កណ្តាលសតវត្ស។

សំរាប់ Lena Henderson និង Roland Davis ជុំទីពីរនៃជីវិតរបស់ពួកគេ ទីបំផុតគឺនៅទីនេះ បើទោះជាពួកគេទាំងពីរមាន អាយុ ៨៥ ឆ្នាំក៏ដោយ។

ប្តីប្រពន្ធដែលរស់នៅក្នុង តំបន់ Buffalo មួយគូនេះគ្រោង នឹងរៀបការជាថ្មីម្តងទៀត នាថ្ងៃសៅរ៍នេះ ជាមួយនឹងការចូលរួមពី សមាជិកគ្រួសារទាំង ៤ជំនាន់របស់ពួកគេ។

ពួកគេទាំងពីបាន​ ប្រាប់ថា ពួកគេបានជួបគ្នានៅក្នុងវ័យជំទង់ ក្នុងតំបន់ Chattanooga ។ បន្ទាប់ពី រៀបការជាមួយគ្នា ពួកគេមាន​កូនចំនួន ៤នាក់។

ពួកគេបានលែងលះ នៅក្នុងឆ្នាំ ១៩៦៤ ប៉ុន្តែនៅតែរក្សាទំនាក់ទំនង។

Henderson បាន​ផ្លាស់ទីលំនៅទៅកាន់ West Seneca កាលពី ៣០ឆ្នាំមុន។ Davis ដែលជាទាហានចូលនិវត្តន៍ម្នាក់ បានរស់នៅម្នាក់ឯង ក្នុងរដ្ឋ Colorado បន្ទាប់ពីប្រពន្ធមុនរបស់គាត់បាន​ ស្លាប់ប៉ុន្មាន ខែមុននេះ។

 នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយ Henderson គាត់បាន សារភាពស្នេហ៍ចំពោះនាង ហើយក៏ត្រូវបាននាងយល់ព្រម។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]