ខេត្ត​កំពត​​ ៖ បុរស​ម្នាក់​​ឈ្មោះ​ទិត្យ​ សីហា​ អាយុ​​​២០ឆ្នាំ ដោយសារ​​​​ខឹង​​​ប្រពន្ធ​​ក៏​​បាន​​​​ផឹក​ថ្នាំ​សម្លាប់​​​សត្វ​ល្អិត​​​​ បញ្ចប់​ជីវិត​​របស់​ខ្លួន​កាលពី​វេលា​ម៉ោង​៧​និង​៣០នាទី​​​យប់​ថ្ងៃទី​២៩ កក្កដា​​ ​នៅ​នឹង​ផ្ទះ​​​របស់​​​ខ្លួន​​ស្ថិត​ក្នុង​​ភូមិ​​​អង្គរ​ជ័យ​២ ​​ឃុំ​​ដំណាក់​​​កន្ទួត​​ខាង​ត្បូង​ ស្រុក​​​កំពង់​​ត្រាច​ ។ ​​​ អ្វី​ដែល​​​​​​​​គួរ​ឱ្យ​កត់​​សម្គាល់​​​នោះ ​​​គឺទោះជា​មាន​​ករណី​​​​​ផឹក​ថ្នាំ​​​សម្លាប់​​ខ្លួន​​​បែបនេះ​​​ក្តី​​​​ ក៏​ក្រុម​​​សាច់​ញាតិ​​ខាង​​ប្តី​​ហាក់​​ដូច​ជា​មិន​​និយាយ​​ជា​ចំហ​ ពីទំនាស់​ក្នុង​​​​​គ្រួសាររហូត​ឈាន​​ដល់​ការ​​​ផឹក​ថ្នាំ​​ពុល​​សម្លាប់​​ ខ្លួន​​​​នេះ​ឡើយ ។ ​
​​

ប្រភព​​​នានា​​​ឱ្យ​​ដឹងថា​​ ​បុរស​ដែល​ផឹក​ថ្នាំ​​​​ពុល​សម្លាប់​ខ្លួន​​នេះ​ទើបតែ​​​រៀប​ការ​​ប្រពន្ធ​​ ​បាន​​ជាង​៣​​ខែ​​ប៉ុណ្ណោះ​​ ហើយ​ប្រពន្ធ​​​ក៏​មាន​​​ផ្ទៃ​ពោះ​​​ផង​ដែរ ។ ​មុនពេល​​​កើត​ហេតុ​​​​២​ថ្ងៃ​ ​គេ​​ឃើញ​​​ទាំង២​នាក់​​​​ប្តីប្រពន្ធ​​​នេះ​ហាក់​ដូច​ជា​មិ​ន​សូវ​ត្រូវ​​​ គ្នា​ទេ គឺ​មាន​ជម្លោះ​​ផ្ទៃក្នុង​​​ដែល​តាម​​ដឹង​គឺ​ផ្តើម​ចេញពី​​រឿង​​លុយ ។ ​បើ​​យោងតាម​មន្ត្រី​​​​នគរ​បាល​​​​​ស្រុក​​​​​ដែល​​ចុះទៅ​​​ធ្វើ​កំណត់​ ហេតុ​​ឱ្យ​ដឹង​ថា​  ឪពុក​​ម្តាយ​​​​​ខាង​ស្រី​​បាន​ចែក​​ដីឱ្យ​​ប្តី​​ប្រពន្ធ​​​នេះ​ធ្វើ​​តូប​ លក់​​ដូរមួយ​នៅ​ជាប់​មុខ​​ផ្ទះ ដែល​​​ដី​នោះ​​មាន​តម្លៃ​​លក់​២​លាន​រៀល​ ហើយ​​ក៏​​​​បាន​ឱ្យ​​ក្រុម​​សាច់​ញាតិ​​ខាង​ប្រពន្ធ​​ចាត់​ចែង​លក់​​​ដីនេះ​ ។ ប៉ុន្តែ​ពេល​​លក់​មិន​បាន​២លាន​រៀល​​ទេ ​ គឺ​បាន​តែ​១លាន​​រៀល​​​ ហើយ​​ក្នុង​មួយ​​លាន​រៀល​​នោះ​ប្រពន្ធ​​​បង្ហាញ​​​​ប្តី​​តែ៧០​ម៉ឺន​រៀល​​គឺ ​បាត់​​៣០ម៉ឺន​រៀល​ ក៏​​​មាន​ការ​​​សួរ​ដេញ​ដោល​​ប្រពន្ធ​​​ពី​រឿង​បាត់​លុយ​នេះ​ ទើប​​ឈាន​​ទៅ​មាន​​​រឿងរ៉ាវ​ជម្លោះ​​ផ្ទៃ​ក្នុង​​​គ្រួសារ​​រហូត​​តមមាត់​តម ​ក​​​​មិន​និយាយ​​​​​រក​គ្នា​ទៀតផង ។

ប្រភព​​​ដដែល​​បន្ត​ទៀត​ថា ​​លុះ​មក​​ដល់​ល្ងាច​​​ថ្ងៃទី​២៩ កក្កដា​​ បុរស​​ជាប្តី​​​​​​បាន​ចូល​​​ដេក​​ក្នុង​បន្ទប់​​មុន និង​បាន​​​លួច​​ផឹក​ថ្នាំបំពុល​​​សត្វ​ល្អិត​​សម្លាប់​​ខ្លួន​​​ លុះ​ពេល​​​​ប្រពន្ធ​​​​​ដើរ​ចូល​​ទៅតាម​​​ក្រោយ​ឃើញ​​ប្តីបែក​​ពពុះ​មាត់​​ ទៅ​ហើយ​ ក៏​​​ដឹក​​ទៅ​កាន់​​​​​មន្ទីរ​ពេទ្យ​ស្រុក​​​ភ្លាមៗ​ តែអ្វីៗ​​យឺត​ពេល​​​ទៅ​ហើយ​ដោយសារ​​បុរស​​ជាប្តី​បាន​​​ស្លាប់​នៅ​​ត្រឹម​​ ពាក់​កណ្តាល​​​​ផ្លូវ​​ទៅ​កាន់​​មន្ទីរពេទ្យ​ ។​​ ​ក្នុង​​​ការ​ត្រួត​​​ពិនិត្យ​ នគរ​បាល​​ក៏​បាន​រក​ឃើញ​​​​សំបក​ថ្នាំ​​សម្លាប់​​​សត្វ​ល្អិត​​​ដែល​បុរស​ រូបនេះ​​លួច​​យក​​ទៅ​​ផឹក​ផងដែរ ៕​

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]