រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ SL ពណ៌​ខ្មៅ ​ទៅ​បុក​រថយន្ត​ឡង់គ្រីស្ស័រ​​បើក​​ឆ្លង​ផ្លូវ បណ្តាល​ឱ្យ​ដួល​បាក់​ជើង​ឆ្វេង កាលពី​​វេលា​ម៉ោង​​៨​និង​៤០​នាទី​​យប់​​ថ្ងៃទី​៣១ កក្កដា ចំណុច​ស្តុបកៅដាយ តាម​​មហា​វិថី​ម៉ៅ​សេទុង​កែង​​ផ្លូវ​​លេខ​២០៤ ​ក្នុង​សង្កាត់​​ទំនប់​ទឹក ខណ្ឌ​ចំការ​មន ។

​ប្រភពព័ត៌​មានឱ្យ​ដឹង​ថា ​ម៉ូតូ SL ពណ៌​ខ្មៅ បើក​ដោយ​បុរស​ម្នាក់​តាម​មហា​វិថី​ម៉ៅសេទុង​​ពី ជើង​ទៅ​ត្បូង។ ចំណែក​​រថយន្ត​ឡង់​គ្រីស្ស័រ​ ពណ៌​ខ្មៅ ជិះ​២​នាក់​ប្តី​ប្រពន្ធ​បើក​តាម​ផ្លូវ​លេខ​២០៤ ​ពី​កើត​ទៅ​លិច ឆ្លង​ស្តុប​កៅ​ដាយ​បាន​​ពាក់​​កណ្តាល​​ ស្រាប់តែ​​ម៉ូតូ​ SL ​ជិះ​លឿន​ពេក​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​ បណ្តាល​ឱ្យ​ដួល​បាក់​ជើង និង​បែក​​មាត់ ព្រម​ទាំង​បែក​កញ្ចក់​មួក​ការ​ពារ​សុវត្ថិ​ភាព​អស់ ។

​ក្រោយ​ពេល​កើត​ហេតុ​​អ្នក​ឃើញ​ហេតុ​ការណ៍​បាន​​ ទូរស័ព្ទ​​ហៅ​រថយន្ត​សង្គ្រោះ​​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​មក​ដឹក។ ប៉ុន្តែ​​ពេល​រថយន្ត​សង្គ្រោះមក​​ដល់​​ជន​រងគ្រោះ​​ប្រកែក​មិន​ព្រម​ឡើង​ រថយន្ត​ទេ ខ្លាច​ម៉ូតូ​របស់​​គាត់​គ្មាន​អ្នក​មើល​ឱ្យ​​ទាល់​តែ​ប៉ូលិស​ប៉ុស្តិ៍​​​ចុះ ​ទៅ​​ដល់​កន្លែង​កើត​ហេតុ​ ហើយ​ធានា​​​ខុស​ត្រូវ​រក្សា​ម៉ូតូ​ទុក​ឱ្យ ទើប​​ជន​រងគ្រោះ​ព្រម​​ឡើង​រថយន្ត​ទៅ​ព្យា​​បាល​ទាំង​មិន​អស់​ចិត្ត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]