បណ្ដុំ​បច្ចេកវិទ្យា​ចុងក្រោយ ការ​កម្សាន្ត​ឥត​ដែន​កំណត់ និង​មុខងារ​ប្រើប្រាស់​ដូច​ទូរស័ព្ទ តាមរយៈ​ការ​ដាក់​ស៊ីម និង​ហៅ​ទូរស័ព្ទ​ចេញ​បាន​ ដែល​មាន​ក្នុង​Tablet ជំនាន់​ចុងក្រោយ​របស់​ Samsung គឺ​ Galaxy Tab 2 ចំនួន​ពីរ​ម៉ូដែល បាន​មក​ដល់​ទីផ្សារ​កម្ពុជា​ហើយ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ។ ត្រកូល​ Galaxy ទាំង​ពីរ​ម៉ូដែល​នេះ មាន​Galaxy Tab 2 7.0 និង​10.1។

លោក ហ្គី​ហានលី​ អគ្គនាយក​សាខា​​នៃ​ក្រុមហ៊ុន Thai Samsung Electronics ប្រចាំនៅកម្ពុជាបាន​លើក​ឡើង​ថា «ចំណុច​ខ្លាំង​របស់​ Galaxy Tab2_7.0 ដែល​កំពុង​ចរាចរ​លើ​ទីផ្សារ​កម្ពុជា​យើង​នេះ គឺ​មិន​ត្រឹម​តែ​មុខងារ​ Tablet ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មុខងារ​ Smartphone បូក​រួម​ទាំង​លទ្ធភាព​ដាក់​ស៊ីម ហៅ​ទូរស័ព្ទ​ចេញ ចូល​ក៏​ត្រូវ​បាន​បំពាក់​បន្ថែម​ដែរ​នេះជាបចេ្ចកវិទ្យាមានតែមួយគត់ពី Samsung ​ដែលមាននៅកម្ពុជា ។ បច្ចេកវិទ្យា​ដ៏​ទំនើប​អស្ចារ្យ អេក្រង់​កាន់​តែ​ធំ ការ​កម្សាន្ត​កាន់​តែ​សម្បូរ​បែប ផ្សារ​ភ្ជាប់​ខ្លួន​ជាមួយ​នឹង បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​មាន​ស្រាប់​ក្នុង​ម៉ាស៊ីន តាមរយៈ​ បច្ចេកវិទ្យា​Wi-Fi និង​3G​បាន​គ្រប់ពេល​វេលា»។

លោកហ្គី​ហានលី ​មាន​ប្រសាសន៍​បន្ថែម​ថា៖ «ដោយ​មើល​ឃើញ​ពី​ការ​រីកចម្រើន​ទីផ្សារ​Tablet នៅ​កម្ពុជា ក្រៅ​ពី​ការ​ផ្ដល់​ជូន​នូវ​ជម្រើស​កាន់​តែ​ច្រើន បច្ចេកវិទ្យា​កាន់​តែ​អស្ចារ្យ Samsung​ក៏​បាន​ផ្ដល់​ជូន​តម្លៃ​កាន់​តែ​ប្រសើរ»។

លក្ខណៈ​សម្បត្តិ​របស់​Galaxy Tab 2 ទាំង​ពីរ​នោះ​ប្រហាក់ប្រហែល​គ្នា​ដូចជា ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android Ice Cream Sandwich 4.0 ​ល្បឿន​អង្គចងចាំ​ប្រភេទ ​Dual Core ទំហំ 1GHz  ​មាន​កាមេរ៉ា​​មុខក្រោយ​ចំនួន​ 2 ខណៈ​ដែល​ខាងក្រោយ​ទំហំ 3MP អាច​ផ្ដិត​យក​ទាំង​រូបភាព​ និង​សកម្មភាព​បាន​យ៉ាង​ល្អ។ ក្រៅ​ពី​នេះ អតិថិជន​ទាំងអស់​អាច​រីករាយ​តាមរយៈ ទាញ​យក​កម្មវិធី​ដែល​មាន​ក្នុង​ Android Market រហូត​ដល់​ទៅ​ជាង 60 ម៉ឺន​កម្មវិធី។ ប៉ុន្តែ​អ្វី​ដែល​ខុសគ្នា​រវាង​Tab 2_7.0 និង​ 10.1 ត្រង់​ថា Galaxy Tab 2_7.0 អេក្រង់​ ៧ អ៊ីញ មាន​មុខងារ​ហៅ​ទូរស័ព្ទ​​ចេញចូល ដូច​ទូរស័ព្ទ​ទូទៅ​បាន។

គួរបញ្ជាក់ថា “ កាលពីឆ្នាំ​2011​កន្លងទៅថ្មីៗនេះ ​Samsung បានក្តាប់ចំណែកទីផ្សារលេខ 1 ស្ទួនលើបច្ចេកវិទ្យា ទូរទស្សន៏​(6ឆ្នាំជាប់ៗគ្នា​) និងទូរស័ព្ទ​Smartphone (ក្នុងឆ្នាំ2011)​លើពិភពលោកជាពិសេសនៅកម្ពុជា​ Samsung Smartphone ទទួលបានចំណាត់ថ្នាក់លេខ1តាំងពីខែមិនានិងលេខ1ចំពោះទូរទស្សន៏​ Plasma, Smart TV, LED TV នៅកម្ពុជានេះបើយោងតាមតួរលេខស្រាវជ្រាវពី​ GFK”។​យោងតាមតួរលេខ ដែលបានចេញផ្សាយក្នុងប្រព័ន្ឋផ្សព្វផ្សាយថ្មីៗនេះ ក្រុមហ៊ុនទទួលបានប្រាក់ចំណេញ ប្រចាំត្រីមាសខ្ពស់បំផុតរហូតដល់ 5.6 ពាន់លានដុល្លាដែលជាក្រុមហ៊ុន អេឡិចត្រូនិកឈានមុខគេលើ ពិភពលោកដែលខ្លាំង។​

 

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]