យក់ ឋិតរដ្ឋា ដួលលើ ឆាក Concert HM Best of the Best 2012 នៅថ្ងៃបុណ្យនៃក្តីស្រលាញ់។ ប៉ុន្តែអ្នកនាង នៅតែក្រោក ឡើងហើយ នៅតែតស៊ូរហូតដល់ ទៅចប់ចម្រៀង។ ការដួលនេះដោយសារ ប្រហែលជាទាក់សំពត់ដ៏វែងរបស់នាង ហើយដូចជាផុងជើងផង ព្រោះកាំជន្តើរខ្ពស់ពេក។ នេះជាលើកដំបូងដែល អ្នកនាងបានសម្តែង ជាមួយផលិតកម្មរស្មីហង្សមាស។ បើមើលទៅលើសំលេងរបស់កញ្ញា ពិតជាពិរោះ ហើយការសំដែងមាន មនោសញ្ចេតនាខ្ពស់ មិនចាញ់សុគន្ធ នីសា ប៉ុន្មានទេ។ បទនេះពិតទទួលការគាំទ្រពីប្រិយមិត្ត យ៉ាងខ្លាំង បើតាមសំលេងស្នូរទះដែរបស់អ្នកស្តាប់។

តែអ្វីដែលភ្លែកនោះ គឺពេលអ្នកនាងដួល សំលេងចម្រៀងនៅតែបន្ត ហាក់បីដូចជាការចាក់ចម្រៀង ជៀសជាងការច្រៀងផ្ទាល់។ ទោះជាយ៉ាងណាក៏ដោយ កញ្ញាពិតជាមានកំលាំងថាមពលខ្ពស់ និងសំលេងពិតជាពិរោះ រំលឹកប្រិយមិត្ត ថាអ្នកនាង បានត្រលប់មកវិញហើយ។

រូបភាពដួល

សូមមើលវិដេអូ

សូមស្តាប់បទចម្រៀង

Khmerload: គិតថាពិតជាពិរោះ សូមគាំទ្រអ្នកនាង ពេញទំហឹង។

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]