រថយន្ត FORD EVEREST​ 2016 រូបរាង​​ថ្មី ប្រភេទ SUV ត្រូវបានផលិតឡើង លើសពីអ្វី  ដែលអ្នក ប្រើប្រាស់នៅ​កម្ពុជា​ បានរំពឹងទុក ពោរពេញ​ដោយ​ គុណភាព និងសមត្ថភាពខ្ពស់ សម្រាប់ការបើកបរ នៅលើគ្រប់ ស្ថានភាពផ្លូវ ជាមួយនឹងសម្រិត សម្រាំង និងច្នៃប្រឌិតខ្ពស់ទៅ លើការរចនាម៉ូដ​រថយន្ត ទាំង​ផ្នែកខាងក្រៅ និងខាងក្នុងដ៏ទំនើប និង​ធំ​ទូលាយ មាន​កៅអី​ចំនួន​ 7 ​​អាចផ្ទុកអ្នកដំណើរ បានច្រើន និងអាចបត់ចុះ​ឡើង​ បាន​ដោយ​ ស្វ័យ​ប្រវត្តិ​ បង្ហាញ​​ថា​​​រថយន្ត​នេះ ពិតជា​ឆ្លាត​លើស​​​ពី​​ ការរំពឹង​ទុក ប្រាកដ​មែន ។ ​


ចំណែក​ការ​តុប​តែង​ផ្នែកខាងក្នុងរថយន្ត​វិញ ត្រូវ​បាន​​ឆ្លងកាត់ការ​សម្រិតសម្រាំង ជ្រើសរើស នូវវត្ថុធាតុដើម ពីស្បែកសុទ្ធ បំពាក់នៅ លើកៅអីនីមួយៗ ដែលធានាក្នុងការ ផ្តល់នូវផាសុកភាព សម្រាប់ការធ្វើ ដំណើរ ក្នុងរយៈពេលយូរ​ ហើយ​អាចផ្ទុក​អ្នក ដំណើរ​បាន​ រហូតដល់ 7 នាក់ ដោយ​សារ​ផ្នែក ខាងក្រោយនៃ រថយន្តមាន ភាពធំ​ទូលាយ អាចឲ្យអ្នក ប្រើប្រាស់​មាន​ 2 ជម្រើស ព្រោះ​​កៅអី​ នៅ​ជួរ​ទី​2 និងទី​​3 អាច​អង្គុយក៏​បាន​ ឬអាច​បត់​ ចុះ​ឲ្យ​រាប​ស្មើ​ដោយ​ស្វ័យ​ ប្រវត្តិ​ក៏​បាន​ សម្រាប់ផ្ទុកសម្ភារៈ ជាច្រើនដូចជា វ៉ាលី​សម្រាប់ការ ធ្វើដំណើរ តង់សម្រាប់ ការបោះជំរុំ ជាពិសេស​ជាង នេះទៅទៀត លោកអ្នកថែម​ ទាំង​អាចផ្ទុក​ កង់សម្រាប់ជិះ កំសាន្តផងដែរ ។​

សូម​អញ្ជើញ​ទស្សនានូវបច្ចេក​វិទ្យា​ឆ្លាតវៃក្នុង​ការចុច​បត់កៅអី​ដោយ​ ស្វ័យ​ប្រវត្តិ​ និងសមត្ថភាពដ៏ អស្ចារ្យ​ ក្នុងការផ្ទុកសម្ភារៈ យ៉ាង​ច្រើន​របស់រថយន្ត Ford Everest 2016!

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]