-លោក គួច ចំរើន ឧបត្ថម្ភថវិកា ៥០ម៉ឺន រៀល ដល់គ្រួសារជនរងគ្រោះ
ភ្នំពេញ ៖ ដោយសារតែស្ថានភាពរបួស ធ្ងន់ធ្ងរពេក ជនរងគ្រោះជាបងស្រី ឈ្មោះ ស៊ិន សុជាតិ អាយុ២៨ឆ្នាំ  ដែលត្រូវបាន ក្រុមចោរប្លន់ យកម៉ូតូនិងបាញ់ចំមួយគ្រាប់ កាលពីវេលាម៉ោង១១និង៤០នាទី ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ បានស្លាប់ហើយ នៅមន្ទីរពេទ្យកាល់ម៉ែត នៅរសៀលថ្ងៃដដែលនេះ ខណៈដែលជនរងគ្រោះ ជាប្អូនប្រុស ឈ្មោះស៊ិន អូតា អាយុ២០ឆ្នាំ កំពុងជួយសង្គ្រោះ ។

ជាមួយគ្នានេះ អភិបាលខណ្ឌមានជ័យ លោក គួច ចំរើន តាមរយៈលោកឡុង ង៉ែត នាយករដ្ឋបាលខណ្ឌមានជ័យ បាននាំយកថវិកាចំនួន៥០ម៉ឺនរៀលទៅប្រគល់ ជូនដល់សាច់ញាតិជនរងគ្រោះដែលរងការប្លន់ប្រដាប់អាវុធនេះ។

គួរបញ្ជាក់ម្ចាស់ម៉ូតូម៉ាក សេ១២៥ ស៊េរី ២០១១ មួយគ្រឿង ត្រូវបានក្រុមចោរបាញ់ ប្លន់យកម៉ូតូដោយសុវត្ថិភាព នៅវេលាម៉ោង ១១និង៤០នាទី ព្រឹកថ្ងៃទី៣១ ខែកក្កដា នេះ ខណៈជនរងគ្រោះ ពីរនាក់ បងប្អូន កំពុងនៅក្នុងផ្ទះ លើកំណាត់ ផ្លូវជាតិលេខ១ ក្នុង ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌ មានជ័យ បណ្ដាលឱ្យរងរបួសធ្ងន់។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់បងប្អូន បានរងរបួសត្រូវ១គ្រាប់ម្នាក់ រួចបញ្ជូនទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត ដើម្បីសង្គ្រោះជាបន្ទាន់ ។ ប្រភពបានបន្ដថា ជនរងគ្រោះបង ឈ្មោះ ស៊ិន សុជាតិ អាយុ ២៨ឆ្នាំ ភេទស្រី ត្រូវ១គ្រាប់ចំដៃផ្លាត ទៅចង្កា រីឯជនរងគ្រោះប្អូនប្រុស ឈ្មោះ ស៊ិន អូតា អាយុ ២០ឆ្នាំ រងរបួសត្រូវចង្កេះ ។ ប្រភពព័ត៌មានបានបន្ដទៀតថា ករណីប្លន់នេះបាន កើតឡើង ខណៈដែលជនរងគ្រោះពីរនាក់បងប្អូន កំពុងអង្គុយហូបបាយ នៅក្រោមផ្ទះ ស្រាប់តែពេលនោះមានជនសង្ស័យ ២នាក់ ចូលទៅ ។

ជនរងគ្រោះទាំងពីរ មិនបានចាប់អារម្មណ៍ ហើយថែមទាំងហៅពួកគេចូលហូបបាយទៀតផង ប៉ុន្ដែជនសង្ស័យទាំងនោះឆ្លើយថា មិនស៊ីទេ ហើយឱ្យសោម៉ូតូមកអញ ។ ជនរងគ្រោះនិយាយតបទៅវិញថា ម៉ូតូរបស់ពួកខ្ញុំ តើឱ្យសោម៉ូតូទៅយ៉ាងម៉េច ភ្លាមនោះជនសង្ស័យបានដក កាំភ្លើងភ្ជង់ ហើយក៏មានការប្រទុស្ដរាយគ្នាកើតឡើង រួចបាញ់ចំនួន ៣គ្រាប់ ២គ្រាប់ចំជនរងគ្រោះ រីឯ១គ្រាប់ទៀតមិនផ្ទុះ ។ ក្រោយពី បាញ់រួចហើយ ក្រុមចោរទាំងពីរនាក់ បានជិះម៉ូតូរបស់ជនរងគ្រោះ ម៉ាក សេ១២៥ ស៊េរី ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AX-3453 ពណ៌ព្រីងទុំ គេចខ្លួនបាត់ដោយសុវត្ថិភាព ។ ក្រោយកើតហេតុ គេសង្កេតឃើញសមត្ថកិច្ច ចុះទៅត្រួតពិនិត្យ និងសាកសួរ ទៅលើសាច់ញាតិជនរងគ្រោះ អំពីភិនភាគនិងសកម្មភាពប្លន់របស់ក្រុមចោរ ដែលនៅកន្លែងកើតហេតុ បានបន្សល់ទុកនូវឈាមហូរស្រក់ពេញនោះ ។

គួរបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ សកម្មភាពហាក់បីដូចជាកំរើកឡើងវិញ បន្ទាប់ពីស្ងាត់មួយរយៈ ជាពិសេសក្នុងអំឡុង កិច្ចប្រជុំកំពូលអាស៊ាន កាលពីដើមខែកក្កដា ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

លោក អភិបាលខណ្ឌ គួច ចំរើន និងលោកអធិការ ហ៊ី ណារិន ចុះទៅកន្លែងកើតហេតុ

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

 

www.dap-news.com

www.dap-news.com

ដោយ ៖ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]