នាពេលបច្ចុប្បន្ននេះទូរទស្សន៍មិនត្រឹមតែសម្រាប់ការទស្សនាប៉ុណ្ណោះទេ ទូរទស្សន៍ជំនាន់ថ្មី អាចឲ្យ យើងទទួលបានការកម្សាន្ត ដោយគ្មាន ដែនកំណត់ ដូចជាឆែកអ៊ីម៉ែល ពិភាក្សាអំពីខ្សែ ភាពយន្តនៅ លើហ្វេសប៊ុក ទ្វីតធឺ ឬអានអត្ថបទ តាមអនឡាញ ដើម្បីឲ្យដឹងថា មានអ្វីកើតឡើង នៅជុំវិញពិភពលោក នេះ? ហើយយើង ក៏អាចទស្សនាវីដេអូពីការ សម្ភាសន៍ ឬឈុតក្រៅឆាក របស់តារាល្បីៗនៅលើ YouTube ទៀតផង។
អ្វីទាំងអស់នេះ លោកអ្នកអាចធ្វើបាននៅលើទូរទស្សន៍ទំនើប SUHD ដែលភ្ជាប់ ជាមួយប្រព័ន្ធ ប្រតិបត្តិការ Tizen ដែលអាចឲ្យលោក អ្នករីករាយដោយ គ្មានការរំខាន។

ក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យ5យ៉ាងដែលលោកអ្នកអាចប្រើប្រាស់បាន នៅលើទូរទស្សន៍ ប្រភេទស្មាតធីវី៖

  1. Multitasking and simple usability មានមុខងារច្រើនយ៉ាង និងប្រើប្រាស់យ៉ាងសាមញ្ញ
    ឥលូវនេះ លោកអ្នកប្រហែលជាឃើញមនុស្សមួយចំនួនមើលទូរទស្សន៍ បណ្តើរ កាន់កំព្យូទ័រយួរដៃ ឬក៏ទូរស័ព្ទដៃ បណ្តើរ។ ការប្រើប្រាស់ឧបករណ៍ផ្សេងៗ ជាច្រើនក្នុងពេលតែមួយ អាចធ្វើឲ្យអ្នកមាន អារម្មណ៍ថា មិនងាយស្រួល។ ចុះហេតុអ្វីបានជា លោកអ្នកមិនធ្វើការងារ ទាំងនោះនៅលើ កញ្ចក់ទូរទស្សន៍ មួយតែម្តង? ជាមួយនឹង ទូរទស្សន៍ SUHD អ្នកអាចមើលទូរទស្សន៍ ឆែកអ៊ីនធឺណែត បង្ហោះសារនៅ លើបណ្តាញសង្គម និងធ្វើសកម្មភាពផ្សេងៗ នៅលើប្រព័ន្ធអ៊ីនធឺណែត បានយ៉ាងងាយស្រួល។ ជំនួសឲ្យ ការបិទកម្មវិធីមួយហើយ ទៅបើកកម្មវិធីទៀត សព្វថ្ងៃលោកអ្នកមើល កម្មវិធីទូរទស្សន៍ផង ព្រមទាំង ឆែកអ៊ីនធឺណែតលើ អេក្រង់តែមួយ បានយ៉ាងរលូន។ ឧទាហរណ៍៖ លោកអ្នកអាច មើលកម្មវិធីទូរទស្សន៍ផង និងសរសេរ comment ទៅមិត្តភក្តិនៅក្នុង Facebook បានផងដែរ។
  2. Easy convergence មានភាពងាយស្រួលក្នុងការប្រើប្រាស់
    ប្រសិនបើអ្នកចូលចិត្តប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចច្រើន លោកអ្នកប្រាកដជា ពេញចិត្តជាមួយ ស្មាតធីវីប្រភេទនេះ។ ជាមួយនឹង មុខងារភ្ជាប់ដ៏លឿន (Quick Connect) អ្នកអាចចែកចាយ ឯកសារ ឬការធ្វើការស្រាវជ្រាវរកឯកសារ ផ្សេងៗពីទូរទស្សន៍ទៅ ទូរស័ព្ទដៃ និងពីទូរស័ព្ទដៃទៅ ទូរទស្សន៍បានងាយស្រួល។ ប្រសិនបើ កំពុងតែមើល កម្មវិធីទូរទស្សន៍ អ្នកមិនចាំបាច់បិទកម្មវិធី ទូរទស្សន៍នេះ នៅពេលដែលអ្នកចាកចេញ ពីបន្ទប់នោះទេ អ្នកអាចភ្ជាប់មក មើលកម្មវិធីនេះបន្តនៅលើ ទូរស័ព្ទដៃវិញម្តង។ ដរាបណាអ្នក នៅក្នុង ទីកន្លែងណាមួយ ដែលមាន wireless  អ្នកអាចបន្តមើលកម្មវិធី ទូរទស្សន៍នោះ ពីកៀន ឬជ្រុងណាមួយ នៃផ្ទះរបស់លោក អ្នកក៏បាន។ 
  3. Briefing on TV កំណត់ពេលមើលព័ត៌មាន
    ទូរទស្សន៍ SUHD អាចឲ្យអ្នកទទួលបានព័ត៌មានថ្មីៗ និងការរំលឹកនៅលើ ទូរស័ព្ទរបស់លោកអ្នក ។ នៅពេលទូរស័ព្ទ របស់អ្នករោទិ៍ ទូរទស្សន៍ក៏នឹងបើកឲ្យស្វ័យប្រវត្តិ ព្រមទាំងបង្ហាញ នូវព័ត៌មាន និងការព្យាករណ៍អាកាសធាតុ ថ្មីតាមរយៈ Google calendar ដូច្នេះអ្នកអាចការពារ ឬត្រៀមខ្លួន សម្រាប់រដូវភ្លៀងធ្លាក់ជោគជាំ។
  4. CONTENT NEEDS មានកម្មវិធីកម្សាន្តច្រើនដែលលោកអ្នកត្រូវការ
    នៅពេលដែលអ្នកចង់ស្វែងរកកម្មវិធីកម្សាន្តផ្សេងៗនៅលើទូរទស្សន៍ SUHD វានឹងបង្ហាញ កម្មវិធីជា ច្រើនតាមអ្វីដែលលោក អ្នកត្រូវការ។ អ្នកអាចទស្សនាកម្សាន្ត ដោយគ្មានដែនកំណត់ បានយ៉ាងរីករាយ។ ក្រៅពីវីដេអូនៅលើអ៊ីនធឺណែត លោកអ្នកក៏អាចចូល ទៅកាន់ការកម្សាន្តផ្សេងៗ ដែលភ្ជាប់ ជាស្រេច ជាមួយទូរទស្សន៍ SUHD។
  5. Future-readiness ភាពទាន់សម័យកាល
    ជាមួយនឹង One Connect Box ទូរទស្សន៍ SUHD ត្រៀមខ្លួនជាស្រេចសម្រាប់ ការផ្លាស់ប្តូរថ្ងៃ អនាគត។ បច្ចេកវិទ្យាឈាន មុខគេរបស់ One Connect Box លោកអ្នកអាច update កម្មវិធីថ្មីៗ ហើយមិនបាច់ប្តូរ ទូរទស្សន៍ពីរបីឆ្នាំម្តង។


សម្រាប់ទូរទស្សន៍ប្រភេទ SUHD ស៊េរី JS9500 ក៏មានភ្ជាប់ជាមួយកាមេរ៉ា សម្រាប់ការនិយាយ តាម Skype និងវីដេអូ conference ជាដើម។ សាមសុងស្មាតធីវីមានភ្ជាប់នូវ មុខងារបញ្ជា ដោយកាយវិការ (motion-sensor) និងកាម៉េរ៉ា និងផ្តល់នូវទំនុក ចិត្តបន្ថែម ដើម្បីបញ្ជាមុខងារមួយចំនួន នៅលើទូរទស្សន៍ របស់អ្នកដោយ គ្រាន់តែប្រើដៃជាសញ្ញា តែប៉ុណ្ណោះ។

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ ថ្មីៗ​ជូន​ មនុស្ស​គ្រប់រូប គ្រប់​ទី កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្ រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​ បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​ បរិមាណ​លក់​ ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​
​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​ www.samsung.com ​និង global.samsungtomorrow.com 

ប្រភពពី បរទេស

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]