ភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូ ម៉ាកសេ ១០០ ពណ៌ខ្មៅ ស៊េរី៩៣ ពាក់ស្លាកលេខ ខ.៧៣៨៩កច១ តែម្នាក់ឯង មកលោតទឹក ពីលើស្ពានជ្រោយចង្វារ ដើម្បីផ្ដាច់សង្ខា កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃ ទី៣១ ខែកក្កដានេះ ប៉ុន្ដែសំណាងល្អ ត្រូវ បានសមត្ថកិច្ចដែលប្រចាំការនៅគោលដៅ ស្ពានជ្រោយចង្វារ ជួយសង្គ្រោះទាន់ពេល វេលា ។

យ៉ាងណាក៏ដោយ ជនរងគ្រោះឈ្មោះ កែវ ប៊ុនតុល អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិ៦ ឃុំវាលវង់ ខេត្ដកំពង់ចាម ហើយបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៨៩ ផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ មិននិយាយពីមូលហេតុនោះឡើយ ហើយបច្ចុប្បន្នកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។

ប្រភពព័ត៌មានពីសមត្ថកិច្ចប្រចាំគោលដៅស្ពានជ្រោយចង្វារ បានឱ្យដឹងថា ជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង មកលោតទឹក ស្រាប់តែភ្លាមៗនោះ សមត្ថកិច្ចបានជួយអន្ដរាគមន៍ជួយស្រង់ជនរងគ្រោះ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]