ភ្នំពេញ៖ តារាស្រីដែលទើបតែទទួលបាន កូនស្រីម្នាក់ជាចំណងដៃ ឥតខាន់ស្លា អ្នកនាង ឆយី ហាក់ទទួលរងការរិះ គន់មិនដាច់សោះ ពីមួយទៅមួយ ជាស្ដែងថ្មីៗនេះ នាងក៏បានពើបប្រទះ និងសំឡេងរិះគន់ មួយទៀត ទៅលើស្នាមសាក់លើសាច់ មើលទៅដូចជាជនអាវ៉ាសែ ដែលធ្វើឲ្យតារាស្រីរូបនេះ មានការខឹងសម្បារ ក្រេវក្រោធយ៉ាងខ្លាំង ហើយក៏ប្រញាប់ប្រញាល់ ចេញមុខបកស្រាយ រូបដែលនាងសាក់លើខ្លួន តបទៅអ្នករិះគន់វិញ មិនសំចៃមាត់ឡើយ ។

នៅក្នុងមួយរយៈនេះ គេសង្កេតឃើញថា តារាសម្តែងដែលពើបប្រទះ តែរឿងអាស្រូវ អ្នកនាង ឆយី បានជួបប្រទះការរិះគន់ថ្មីមួយទៀត ទាក់ទងទៅនឹងស្នាមសាក់ នៅលើខ្លួនរបស់នាង ដោយនាងបាន សរសេរឆ្លើយឆ្លងទៅលើការរិះគន់នោះ ជាភាសាខ្មែរបង្ហោះនៅលើ Facebook ថា «ស្នាមសាក់ គឺជាការសាក់លើសាច់ មិនមែនសាក់លើខួរក្បាល ហើយក៏មិនមែនសាក់លើបេះដូង ដូច្នេះហើយមិនមែន អ្នកដែលមានស្នាមសាក់លើខ្លួន សុទ្ធតែជាមនុស្សអាក្រក់, អាវ៉ាសែ, មនុស្សពាល, ឬក្មេងញៀនថ្នាំទេ»។

តារាស្រីរូបស្អាត ធ្មេញជំពើសរូបនេះ បានបកស្រាយតបទៅ អ្នករិះគន់នោះទៀតថា «ស្នាមសាក់ គឺជាសិល្បៈដែល មនុស្សម្នាក់ ចង់បង្ហាញពីខ្លួនឯង ឬការរក្សាទុកការចងចាំ ដែលមានន័យសំខាន់ សម្រាប់គេពេញមួយជិវិត។ នេះជាសម័យអីហើយ ..? មានកំនិត update បន្តិចទៅ... ស្រុកគេដើរដល់ណាហើយ ស្រុកយើងមិនជឿនលឿន ដោយសារមានមនុស្ស មួយចំនួនចាំ តែរិះគន់គេ មើលងាយគេ... គេតែឯងតែដែរ គេស្ករឯងស្ករដែរ កាលងាប់អស់អាមនុស្សប្រភេទចឹង..!» ។

សូមបញ្ជាក់ថា សម្រាប់វត្តមាន តារាសិល្បៈនៅក្នុងស្រុកខ្មែរយើង គឺមានវត្តមាន តារាប្រុសស្រីជាច្រើន បានងាកមកចាប់អារម្មណ៍ ទៅលើការសាក់ មានដូចជា ទឹម រដ្ឋា, ប៉ែន សុផានី, បេននី យ៉ាំង, ទឹម វត្តី, លោក ម៉ារ៉ា ប៊ុណ្ណា ,ឆយី រួមជាមួយតារាប្រុសស្រី មួយចំនួនទៀត ។ ដោយរូបសាក់របស់ពួកគេនីមួយៗ សុទ្ធសឹងតែមានបង្កប់អត្ថន័យរៀងៗខ្លួន ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]