អាមេរិក៖ សួនកំសាន្ត Cedar Point in Sandusky ស្ថិតក្នុងក្រុង អូហៃយ៉ូ ត្រៀមនឹងបើកល្បែងកំសាន្ត Roller Coaster (ជិះរថភ្លើងពីទីខ្ពស់) ប្រភេទថ្មី ដែលរិតតែធ្វើឲ្យ អ្នកជិះកម្សាន្តភ័យ និងរន្ធត់ជាងមុន។


Roller coaster ឈ្មោះ Valravn Birdseye

Roller coaster យក្ស ប្រភេទថ្មីនេះ មានឈ្មោះថា Valravn Birdseye ដែលត្រៀមនឹង បំបែកកំណត់ត្រា ពិភពលោក ជាមួយនឹងកម្ពស់ដ៏ខ្ពស់ ជិត៦៨ម៉ែត្រ ព្រមទាំងមានផ្លូវបទបែន និងចំណោតយ៉ាងរន្ធត់បំផុត។ មិនតែប៉ុណ្ណោះ វាមានមុខងារថ្មី ធ្វើឲ្យអ្នកជិះបង្វិល ក្រឡាប់ ដាំក្បាលចុះឡើង ជាមួយនឹងល្បឿន យ៉ាងលឿនបំផុត រហូតទៅដល់ ៧៥mph ឯណោះ៕

តោះ! ចង់ដឹងថា Roller coaster ប្រភេទថ្មីនេះ សាហាវយ៉ាងណា? សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព Metro

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]