កាលពីសម័យមុនមាន រឿងមិនគួរឲ្យជឿជាច្រើនអំពីដែកកេះ ប្រភេទ Zippo ដែលបាន​ជួយ​ សង្គ្រោះ​ជីវិត​​ទាហានក្នុងសម័យសង្គ្រាម ពីគ្រាប់កាំភ្លើង ទំលុះបេះដូងរបស់ពួកគេ ដោយសារ​តែពួក​គេបាន​ ដាក់ដែកកេះ ប្រភេទនេះនៅក្នុងហោប៉ៅអាវ។ តួយ៉ាងដូចជា រឿងរបស់ ទាហាន​ម្នាក់​ឈ្មោះ Fritz មានដែកកេះប្រភេទ Zippo មួយនៅក្នុងហោប៉ៅអាវ កាលពីឆ្នាំ 1969។​ ពេលនោះ​កង​អនុសេនា​តូច​ របស់​គាត់​ ត្រូវ​បាន​ស្ទាក់វាយប្រហារ ដោយក្រុមសត្រូវ ហើយ​​​​គ្រាប់​កាំភ្លើង​ មួយគ្រាប់ បានបោះ​សំដៅបេះ​ដូង​ របស់​គាត់ ប៉ុន្តែសំណាងល្អ គាត់​បាន រួច​​ផុត​​ពីការ​ស្លាប់ ​ដោយសារគ្រាប់ កាំភ្លើង​នោះត្រូវចំដែក​ កេះ​ជំនួស​​ឲ្យបេះដូង។

HuaweiDeviceSEA
HuaweiDeviceSEA មកដល់សម័យនេះក៏មានរឿងមិនគួរឲ្យជឿបែបនេះ កើតឡើងផងដែរ​ ប៉ុន្តែមិនមែនជាដែកកេះ Zippo ទៀតទេ ដែលជា Hero ក្នុងការជួយ​សង្គ្រោះ ជីវិតមនុស្សនោះ។ សូមអានរឿង​ពិត មិន​គួរឲ្យ​ជឿ 02 ខាងក្រាម ដើម្បីដឹងថាក្រៅពីដែក Zippo របស់អ្វីទៀតអាច ជួយសង្គ្រោះជីវិត​បាន?

ខែធ្នូ ឆ្នាំ 2014 បុរសម្នាក់បានជាប់នៅលើភ្នំទឹកកកក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅភាគ​ខាងជើងប្រទេស មីយ៉ាន់ម៉ា។ កាលនោះមាន ទូរស័ព្ទតែមួយគ្រឿង គត់ដែលនៅមានសេវា​ នៅ​ក្នុង​កាលៈទេសៈដ៏ អាក្រក់បែបនោះ។ ទីផុតបុរសនោះ​ក៏បានហៅ​ ទូរស័ព្ទចេញឲ្យ​គេមក​ ជួយ​សង្គ្រោះ​បានទាន់ ពេលវេលា។ ហើយទូរស័ព្ទមួយគ្រឿងដែលជួយជីវិតគាត់ គឺ Huawei។

ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2015 នៅប្រទេសហ្គាតេម៉ាឡា រូបភាពដែលថតចេញការ​ ថត​អេក្រង់​ ទូរស័ព្ទ​មួយត្រូវ បានគេបង្ហោះចែក រំលែកពាសពេញ អ៊ីនធើណេតយ៉ាង​លឿន ជាមួយ​ចំណង​ជើងថា៖ “ជីវិតមិត្តភក្តិ របស់សិស្សខ្ញុំម្នាក់ត្រូវបានជួយសង្គ្រោះ ដោយ P7 ខណៈពេលគ្រាប់​កាំភ្លើង​ មួយគ្រាប់ដែលហោះ សំដៅបេះដូងរបស់គេ តែត្រូវចំទូរស័ព្ទក្នុងហោប៉ៅអាវ ហើយភ្លាតទៅ ចំជើងរបស់គេវិញ…” ទូរស័ព្ទនោះគឺ HUAWEI P7។

អំពីក្រុមហ៊ុន Huawei

គិតមកត្រឹមចុងឆ្នាំ2013 ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Huawei ត្រូវ​បាន​ចែក​ចាយ​ ទៅ​ដល់ជាង 170 ប្រទេស បម្រើ​ឲ្យ​អតិថិជន​ ច្រើន​ជាង​មួយ​ភាគ​បី​ នៃ​ចំនួន​ប្រជាជន​សរុប​ នៅ​លើ​ពិភពលោក។ ក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់ លេខបី ក្នុង​នាម​ជា​ក្រុម​ហ៊ុន​នាំ​ ចេញ​ប្រភេទ​ទូរស័ព្ទស្មាត​ហ្វូន​ ធំជាងគេ ទូទាំងពិភពលោក នៅឆ្នាំ 2014។ ក្រុមហ៊ុន Huawei មានមជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិវឌ្ឍ(R & D) 16 ​កន្លែង​នៅ​ ជុំវិញ​ពិភព​លោក ដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី ឥណ្ឌា និងចិន។ ក្រុម​ហ៊ុន​មួយ​ក្នុង​ ចំណោមក្រុមហ៊ុ នអាជីវកម្មបីរបស់ Huawei គឺ អាជីវកម្ម​សម្រាប់​ អតិថិជន​ ទទួល​ចែក​ចាយ​នូវ​ផលិតផល នានារួមមាន ស្មាតហ្វូន ឧបករណ៍អ៊ីនធើណេតចល័ត (MBB) ឧបករណ៍​ អ៊ីនធើណេត​តាមផ្ទះ  និងសេវាកម្ម Clould ។ ជាមួយបទពិសោធន៍ អាជីវកម្មដ៏លើសលប់ ផ្នែកបច្ចេក វិទ្យា​ព័ត៌មាន និងទូរគមនាគមន៍ (ICT) អស់រយៈពេលជាង 20ឆ្នាំ ជា​បណ្តាញ​សកល​ ដ៏ទូលំទូលាយ ប្រតិបត្ដិការអាជីវកម្ម លំដាប់ពិភពលោក ព្រម​ទាំង​ជា​ដៃ​គូ​ដ៏​ មាន​បទ​ពិសោធន៍ ក្នុងវិស័យទូរគមនាគមន៍ ក្រុមហ៊ុន Huawei បាន​បង្កើត​បណ្តាញ​ ប្រតិបត្តិការ​សកល​មួយ រួមជាមួយដៃគូ ការងារដែលពោរពេញដោយសមត្ថភាព។ ក្រុមហ៊ុន Huawei បាន​ប្តេជ្ញា​ពាំនាំ​យក បច្ចេកវិទ្យា​ចុងក្រោយ បំផុតជូនដល់ អតិថិជន ផ្តល់ជូនពិភពលោក នូវលទ្ធភាពនានា និងការបង្កើតបទ ពិសោធន៍ដ៏អស្ចារ្យ សម្រាប់អ្នកប្រើប្រាស់ គ្រប់ទីកន្លែង៕

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]