តើប្រិយមិត្ដ ពិតជាស្លុងអារម្មណ៍មែនទេ នៅពេលដែលកំពុងនិយាយទូរស័ព្ទ?

កាលពីថ្មីៗនេះ មានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែ មានបុរសម្នាក់ ដើរបណ្ដើរ និងរវល់និយាយទូរស័ព្ទបណ្ដើរនៅ ផ្លូវចំហៀងនៃរថភ្លើង ក្នុង Philadelphia ​សហរដ្ឋអាមេរិច។ ប្រហែលដោយសារតែ ភ្លេចខ្លួនបុរសម្នាក់បាន ដើរធ្លាក់ផ្លូវគឺ បានធ្លាក់ចូលទៅផ្លូវរថភ្លើង និងសន្លប់នៅក្នុងនោះ ប្រហែលជាប៉ុន្មានវិនាទី រួចក៏ងើបឡើងវិញ។ ​នេះពិតជាសំណាង១ ក្នុង១០០គ្រោះថ្នាក់ ព្រោះតែនៅពេលនោះ គ្មានរថភ្លើងឆ្លងកាត់។ យ៉ាងណាមិញ រឿងទាំងនេះកំពុងចោទជា បញ្ហាយ៉ាងខ្លាំងនៅក្នុង សង្គមព្រោះវា អាចបង្កឲ្យមាន គ្រោះថ្នាក់ជាច្រើន។

សូមប្រិយមិត្ដទាំងអស់គ្នា បន្ថែមការប្រុងប្រយ័ត្ននៅពេល ដែលនិយាយទូរស័ព្ទ។ នេះជាវីដេអូដែលគេថតបាន នៅពេលដែលបុរសនេះកំពុងតែនិយាយទូរស័ព្ទ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]