យោងតាម ប្រភពព័ត៌មាន ឆៃណាបឺស ចេញផ្សាយថ្វៃ ១៨ ខែកុម្ភៈ ឆ្នាំ្២០១២ ក្រុមហ៊ុនកីឡាមួយ នៅក្រុង Taipei តំបន់ តៃវ៉ាន់ បានជ្រើសរើស កម្មវិធី គ្មានពាក់ខោ ដើម្បីផ្សព្វផ្សាយផលិតផលខ្លួន នៅថ្ងៃ ១៦ ខែកុម្ភៈ ២០១២។ ក្រុមហ៊ុនកីឡា នោះបានជួល នារីស្អាតៗ ជាច្រើននាក់ អោយដើរតាម ផ្លូវពាណិជ្ជកម្ម តាមហាងទំនើប និងផ្លូវក្រោមដី ជាច្រើនកន្លែង ដោយពាក់ត្រឹមតែខោទ្រនាប់ ដ៏សិចស៊ី ដើម្បីទាក់ទាញចំណាប់អារម្មណ៍ អ្នកធ្វើដំណើរ។ គួរបញ្ជាក់ថា ការផ្សព្វផ្សាយរបៀបនេះ គឺបានកើតនៅប្រទេសអាមេរិក និងអ៊ឺរុប តែឥ​ឡូវនេះ បានមកដល់ តៃវ៉ាន់ហើយ

នារីដែលជួយ ផ្សព្វផ្សាយផលិតផល ពិតជាស្អាតៗ មែន ហើយបញ្ចេញ Leo ជាច្រើនព័ណ មើលទៅពិតជាប្លែកមែន​។ សង្ឃឹមថា កម្មវិធីនេះ មិនមកដល់ ប្រទេសកម្ពុជាទេ ព្រោះអាចបង្ករគ្រោះថ្នាក់ចរាចរ ជាច្រើនកន្លែង។

សូមមើលរូបភាពខាងក្រោម៖

Khmerload: ការផ្សព្វផ្សាយបែបនេះ ពិតជាមានប្រសិទ្ធភាព ចំពោះបុរសៗ។

រៀបចំដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]