សម្រាប់ពិពណ៌ផលិតផលអេឡិចត្រូនិច IFA នៅទីក្រុងប៊ែកឡាំងឆ្នាំ២០១៥ នេះគឺជាការនិយាយអំពី Internet of Things (IoT)។ ដោយសារតែ loT បានដាក់បញ្ចូល គ្រប់ផ្នែកទាំង អស់នៃជិវិត ដូច្នេះហើយ សាមសុងបានបង្ហាញគ្រឿង អេឡិចត្រូនិច ដែលមានភាពទាន់ សម័យនិងការច្នៃ ប្រឌិតខ្ពស់។ តោះយើងទៅមើល ទាំងអស់គ្នាថា តើភាពអស្ចារ្យទាំង ១០នៅពិពណ៌ IFA មានអ្វីខ្លះ?

  1. Gear S2
    Gear S2 ផ្តល់ឲ្យអ្នកប្រើប្រាស់លើសពីការរំពឹងទុក។ វាមានពីរប្រភេទគឺ Gear S2 និង Gear S2 classic ដែលអាចផ្លាស់ប្តូរទៅ តាមតម្រូវការហួស ពីការស្មាន ទៅតាមរូបរាង ផ្សេងៗ និងមានខ្សែ ដៃច្រើនពណ៌ ដែលអាចដោះដូរបានយ៉ាងងាយ។ Gear S2 ប្រើ ជាមួយ Android ដែលមានអត្ថ ប្រយោជន៍ច្រើន និងមានមុខងារច្រើនយ៉ាង។
  2. Curved – SUHD, UHD TVs
    ឥលូវនេះ សាមសុង មានទូរទស្សន៍ចំនួន28ប្រភេទ ដែលមានទំហំពី32អ៊ីញជ៍ដល់ 105 អ៊ីញជ៍ ហើយសក្តិសមសំរាប់គេហដ្ឋាន គ្រប់ប្រភេទ ទាំងគេហដ្ឋាន តូចៗរហូត ដល់គេហដ្ឋានធំស្កឹមស្កៃ។ ទូរទស្សន៍ UHD និង SUHD ស៊េរីថ្មី គឺជាទូរទស្សន៍ ទាន់សម័យ និង សក្តិសមបំផុត សម្រាប់មនុស្សគ្រប់គ្នា។
  3. IoT Zone
    ដើម្បីឲ្យមានភាពកាន់តែងាយស្រួលក្នុងការស្វែងយល់អំពី IoT លោកអ្នកអាច ទៅកាន់ IoT Zone ដែលមានការពន្យល់ថាតើ IoT អាចធ្វើឲ្យជីវិតរបស់ អ្នកប្រសើរជាង មុនដូចម្តេចខ្លះ? វាស្ថិតនៅ ចំកណ្តាល នៃទីតាំងពិពណ៌។ យើងមានទូរទស្សន៍ ចំនួន ២៤ ដែលប្រៀបបាន ទៅនឹងសៀវភៅ ជាច្រើនក្បាល ដែលពន្យល់ លោកអ្នកពីសមត្ថភាព របស់វា ។
  4. SleepSense
    SleepSense គឺជាផលិតផលតាមដាននូវរបៀបគេង ហើយវាផ្តល់នូវការណែនាំ មួយចំនួន ដែលអាច ធ្វើឲ្យយើងគេងកាន់តែ ស្រួល។ វាជាបន្ទះតូចស្តើង ដែលអាចដាក់ នៅពីក្រោមពូក គេងបាន ហើយតាមដាន ចលនាដង្ហើម និងជីពចរ របស់យើងបាន យ៉ាងច្បាស់លាស់ ដោយគ្មានឧបករណ៍ ណាអាចធ្វើដូចបាន។
  5. SmartThings
    SmartThings អាចឲ្យយើងបើកអំពូលភ្លើង ឬក៏ផ្លាស់ប្តូរសីតុណ្ហភាព ខណៈពេល ដែលយើងមិនស្ថិតនៅក្នុងគេហដ្ឋាន មិនតែប៉ុណ្ណោះលោកអ្នកក៏ អាចទទួលព័ត៌មាន ពីសកម្មភាព ឬក៏បញ្ហាផ្សេងៗ ដែលអាច កើតមានក្នុងគេហដ្ឋាន របស់លោក អ្នកដូចជា អគ្គីភ័យ ជាដើម។
  6. ឧបករណ៍ភ្ជាប់ជាមួយរថយន្ត (Connected Car)
    ជាមួយ Car Mode for Galaxy app អ្នកប្រើទូរស័ព្ទ ឬឧបករណ៍ពាក់នឹង ដៃផ្សេងទៀត សម្រាប់ទាក់ទង ស្តាប់តន្រ្តី ពិនិត្យមើលគោលដៅ ដែលត្រូវទៅ និងអានសារជា អក្សរឲ្យលោក អ្នកស្តាប់បាន ដោយលោកអ្នក នៅតែអាចមើលទៅផ្លូវ ដែលកំពុង បើកបរ ឬក៏អាចកាន់ដៃ ចង្កូតដូចធម្មតា។ វាជួយឲ្យយើង បើកបរកាន់តែ ងាយស្រួល និងមានសុវត្ថិភាព ជាងមុន។
  7. Virtual Reality Experiences
    នៅឆ្នាំនេះ សាមសុងបានផ្តល់ឲ្យយើងនូវបទពិសោធន៍ថ្មីមួយទៀតអំពីការ តាំងពិពណ៌ តាមរយៈ Gear VR ។ នៅក្នុងទីក្រុងប៊ែកឡាំង អ្នកអាចចូលរួម ទស្សនាការបន្តផ្ទាល់ របស់ពិពណ៌ IFA នៅទីតាំងចំនួន៤។ នៅ Club des Chefs អ្នកទស្សនាអាច ភ្លក្សអាហារដ៏ ឈ្ងុយឆ្ងាញ់ ក៏ដូចជាធ្វើម្ហូប ដោយខ្លួនឯងយ៉ាង សប្បាយរីករាយ។
  8. ភាពអាចផ្លាស់ប្តូរបាន (Customization)
    នៅពីក្រោយការច្នៃប្រឌិត និងការបង្កើតថ្មីរបស់សាមសុង គឺជាការប្តេជ្ញា ចិត្តបង្កើតនូវ បច្ចេកវិទ្យាថ្មី មួយដើម្បីបំពេញសេចក្តី ត្រូវការរបស់ មនុស្សជាតិ។ នៅឆ្នាំនេះ សាមសុង បានសហការជាមួយ អ្នករចនាម៉ូដជាច្រើននាក់ដើម្បីធ្វើ ឲ្យទូរស័ព្ទ  និងឧបករណ៍ ពាក់ដៃរបស់អ្នក កាន់តែល្អឡើងៗ។ យើងបាន សហការណ៍ជាមួយ Montblanc ដែល អាចសាក់សម្បក ទូរស័ព្ទស្បែកដោយដៃសម្រាប់ Galaxy S6 edge+ ចំណែកឯ Swarovski នឹងធ្វើឲ្យសំបកទូរស័ព្ទ ដែលភ្លឺចិញ្ចែង ចញ្ចាច។
  9. ឧបករណ៍ពាក់បន្ថែម (Smart Suit)
    គ្រឿងអេឡិចត្រូនិចរបស់សាមសុងមិនត្រឹមតែកាន់ទាន់សម័យ និងទំនើប ជាងមុន នេាះទេ ប៉ុន្តែការរចនាម៉ូដគឺកាន់តែមាន បច្ចេកទេសខ្ពស់។ សាមសុង C&T បាននាំ ឧបករណ៍ពាក់ បន្ថែមចំនួន 4មកកាន់ IFA ដែលអាចឲ្យអ្នកកែច្នៃម៉ូដ ទូរស័ព្ទរបស់ លោកអ្នកយ៉ាង ងាយដោយមិនចាំ បាច់ដោះសម្បកចេញ។
  10. សម័យកាលរង្វង់ (The Year of the circle)
    រង្វង់ជារាងធម្មជាតិដ៏ល្អឥតខ្ចោះ ដែលគ្មានចំនុចចាប់ផ្តើម និងគ្មានចំនុចបញ្ចប់ ។ នៅក្នុងពិពណ៌ IFA ឆ្នាំនេះ រង្វង់ដែលបង្ហាញខ្លួន ជាថ្មីម្តងទៀតនេាះ គឺផលិតផល អេឡិចត្រូនិច របស់សាមសុង។ នៅចំនុចកណ្តាល នៃទីតាំងពិពណ៌គឺម៉ាស៊ីនបំពង សំលេងឥតខ្សែ ដែលបន្លឺសំលេងបាន គ្រប់ទីកន្លែង។









អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ ថ្មីៗ​ជូន​ មនុស្ស​គ្រប់រូប គ្រប់​ទី កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ ឥតឈប់ឈរ យើង​កំពុងតែ​ ផ្លាស់ប្តូរ​ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​ លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​
​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័ រ​www.samsung.com​ និង global.samsungtomorrow.com  

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]