គ្រួសារ​​មួយ​នៅ​អង់គ្លេស​​ចិញ្ចឹម​ជ្រូក​​​ទុក​ជា​ សមាជិក​​​មួយ​ដែរ ​ដោយវាមាន​ទម្ងន់​​ប្រហែល​​​១៦០​គីឡូក្រាម​ និង​ដេក​​លើ​សាឡុង​ក្នុង​ផ្ទះ​​ជាមួយ​​ម្ចាស់ ។កាលពី​​១៩​ខែ​មុន​​​​ជ្រូកនោះ​ដែល​មាន​ឈ្មោះ​«បេប»មាន​រូបរាង​​គួរ​ឱ្យ​ ស្រឡាញ់ និង​មាន​ខ្នាត​តូច ។ លោក ខូ​លីន វ៉េប បាន​ទិញ​ជ្រូក​​​ ពណ៌​ស៊ី​ជម្ពូនោះ​តាម​ប្រព័ន្ធ​វេប​សាយ​ក្នុង​តម្លៃ​២៥០​ផោន​ ​សម្រាប់​ជារង្វាន់​​លើក​ទឹក​ចិត្ត​​ដល់​​​លោក​ស្រី​​ស៊ូស៊ី ប្រពន្ធ​​របស់​ខ្លួន ។

ជ្រូក​​ចិញ្ចឹម​​កម្សាន្ត​​របស់​នាង​​ប៉ារីស ហ៊ីល​តុន និង​នាង​​វិកតូរីយា៉ បេក​ខាំ​ មាន​កំពស់​មិន​លើស​ពី​៣៥​សង្ទីម៉ែត្រ និង​ទម្ងន់​​ប្រហែល​២៨គីឡូក្រាម​ ប៉ុន្តែ​​សម្រាប់​ជ្រូក​​​«បេប»មាន​កម្ពស់​​​៩០​សង្ទី​ម៉ែត្រ និង​ទម្ងន់​ជាង​​​១៥៨​​គីឡូក្រាម​ ហើយ​វា​នៅ​​ធំធាត់​បន្តទៀត ដោយ​សារ​​​ស៊ី​សាច់​ជ្រូក​ ចេក​ ស្ត្រ័រ​ប៊ើរី និង​ខ្លាញ់​ត្រី​ ។ ម្ចាស់​ផ្តល់​​ឱ្យ​វាស៊ី​ចំណី​ទាំង​នោះ​ជារៀង​រាល់​ថ្ងៃ​ដើម្បី​​ជួយ​ ទ្រទ្រង់​​សន្លាក់​ជើង​ ។

ទំហំ​​ខ្លួន​របស់​«បេប»ក្នុងពេល​បច្ចុប្បន្ន​​​មិន​ អាច​ចូល​​ទៅ​បន្ទប់​បាយ​​​​ និង​​ថែម​ទាំង​​មិន​អាច​ឡើង​​​លើ​ជណ្តើរ​​ទៅ​ដេក​នៅ​ចុង​គ្រែ​​​​របស់​ ម្ចាស់​បានទេ ។ កន្លែង​ដេក​របស់វា​គឺ​នៅលើ​សាឡុង​​ក្នុង​បន្ទប់​​​ទទួល​ភ្ញៀវ​ ដោយលោក​ខូ​លីន​យក​​ឈើ​រនាប​រឹង​​សម្រាប់​ទ្រ​​នៅ​ពីក្រោម​​​សាឡុង​​​​ដើម្បី ​​ទប់​ទម្ងន់​​របស់​វា ។ លោក​​ខូលីន បញ្ជាក់​ថា«​កាល​ពីមុ​ន​​ខ្ញុំ​ធ្លាប់​​នាំ​វា​ទៅ​ដើរ​កម្សាន្ត​​ ព្រោះមាន​​លិខិត​​អនុញ្ញាត​ពី​ក្រសួង​​​បរិស្ថាន និង​អភិវឌ្ឍន៍​ជន​បទ​ ។ បច្ចុប្បន្ន​​​កន្លែង​ដេក​របស​់វា​​នៅ​បរិវេណ​​លើ​សាឡុង​​ខាង​មុខ​ទូរទស្សន៍ ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ» ៕  

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]