កីឡា៖  Manny Pacquiao កំពុងតែធ្វើការទាមទារឲ្យ មានការប្រកួតសារជាថ្មី ជាមួយសេ្តចប្រដាប់មិនដែលចាញ់ Floyd Mayweather បន្ទាប់ពី មានការចុះផ្សាយថា Floyd Mayweather បានចាក់ថ្នាំចូលក្នុងសរសៃ មុនការប្រកួត ដែលជាប្រភេទថ្នាំត្រូវបាន ហាមឃាត់ ដោយភ្នាក់ងារប្រឆាំងនឹងការប្រើប្រាស់ថ្នាំខុសច្បាប់ ក្នុងការប្រកួតកីឡា ( World Anti-Doping Agency) ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ការចុះផ្សាយក្នុងពេលថ្មីនេះៗ របស់សារព័ត៌មាន SB Nation បានឲ្យដឹងថា កីឡាករប្រដាល់ Floyd Mayweather បានចាក់ សារជាតិថ្នាំខុសច្បាប់ចូលក្នុងសរសៃរ ដែលរួមមាន Saline (ប្រភេទសូលុយស្យុងអំបិល) និង វីតាមីន ដែលជាសារជាតិថ្នាំហាមឃាត់  ក្នុងរយៈពេល បីសប្តាហ៍មុន ពេលមាន ការប្រកួតដ៏ធំបំផុតមួយ ជាមួយ Manny Pacquiao កាលពីខែឧសភាកន្លងទៅនេះ ។


កីឡាករ Manny Pacquiao

យ៉ាងណាមិញ តាមប្រភពដដែល បានឲ្យដឹងថា ក្រោយពីមានដំណឹងនេះ លេចលឺឡើង   Pacquiao បានប្រតិកម្ម និងទាមទារឲ្យមានការប្រកួតសារជាថ្មីម្តងទៀត ។ ក្នុងនោះ Pacquiao  បានលើកឡើងថា «​ Mayweather និង ក្រុមរបស់គាត់ បានចោទប្រកាន់ មកលើរូបខ្ញុំថា បានប្រើប្រាស់ ថ្នាំជំនួយមុនការប្រកួត។ ឥលូវរឿងអ្វីៗបានកើតឡើង  ជាចុងក្រោយការពិតបាន បង្ហាញឡើង  ហើយថាខ្ញុំគឺ ស្អាតស្អំ ។ ដើម្បីបង្ហាញពីភាពជឿទុកចិត្ត បាននោះ  គណៈកម្មាការកីឡាករក្នុងរដ្ឋ Nevada គួរតែត្រូវពិន័យលើ Mayweather ដើម្បីបង្ហាញថា គណៈកម្មការ នេះមិនបាន លំអៀងទៅកាន់ ខាងក្រុមរបស់ Mayweather នោះទេ» ។

Pacquiao បាននិយាយបន្តថា បើប្រៀបធៀបជាមួយករណី Mayweather វិញ  រូបគាត់ ត្រូវបានបដិសេធ ដោយ គណៈកម្មការរៀបចំការប្រកួត មិនឲ្យគាត់ ប្រើប្រាស់សូម្បីថ្នាំបំបាត់ការ ឈឺចាប់ការពាររបួសស្មារ ដែលជាថ្នាំស្រប ច្បាប់ មុនពេលប្រកួតជាមួយ  Mayweather  នោះឡើយ ។

Pacquiao និយាយថា  «នេះហើយជា មូលហេតុដែលខ្ញុំ ចង់ធ្វើការប្រកួតឡើងវិញ ។ ជាការប្រកួត ដែល គ្មាននរណាម្នាក់ធ្លាប់រងរបួស និង ប្រកួតដោយស្មើភាព» ។

ក្នុងនោះដែរ លោក Bob Arum ជាអ្នកផ្សព្វផ្សាយការប្រកួតឲ្យ Pacquiao បានហៅរឿងនេះថា ជារឿងគួរឲ្យ ស្អប់ខ្ពើម ដែលភ្នាក់ងារត្រួតពិនិត្យ ប្រឆាំងនឹងការប្រើប្រាស់ថ្នាំខុសច្បាប់ក្នុងការប្រកួតកីឡានៅអាមេរិក (USADA ) បែរជាមិនបានរកឃើញថា មានការចាក់ថ្នាំក្នុងសរសៃរបស់កីឡាករ Mayweather ទៅវិញ​។ គាត់ថា «យើងមិនសប្បាយចិត្ត ចំពោះ USADA  នោះឡើយ»។

យ៉ាងណាមិញ ចំពោះ អ្នកប្រដាល់ Mayweather វិញ បានបញ្ជាក់ថា នឹងចូលនិវត្តន៍ បន្ទាប់ពីការប្រកួតជាមួយ កីឡាករ Andre Berto រួច ។ Mayweather បានបដិសេធ ចំពោះរឿងអាស្រូវ និងនិយាយថា គាត់ជា អ្នកប្រដាល់ស្អាតស្អំ ហើយគាត់តែងតែងគោរពតាមច្បាប់ និងបន្តក្លាយជាជើងឯកទៀត ។

គួរបញ្ជាក់ដែរថា កីឡាករ Pacquiao កំពុងតែសំរាកព្យាបាល និង វះកាត់ស្មា ហើយនឹងរំពឹងថាអាច ឡើងសង្វៀនប្រកួតសារជាថ្មី នៅខែមិនា រដូវផ្ការីកនៅសហរដ្ឋអាមេរិក ឆ្នាំក្រោយនេះ ៕


កីឡាករ Pacquiao  វាយជាមួយ May Weather កាលពីខែ ឧសភា

ប្រភព Dailymail | wwmt

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]