កូរ៉េ៖ ពិតជាគួរឲ្យសរសើរ ដល់ការតាំងចិត្ត និងការព្យាយាមរបស់ គូស្នេហ៍ជនជាតិ កូរ៉េមួយគូនេះមែន ដែលរូបគេទាំងពីរនាក់ បានសម្រេចចិត្ត និងដាក់ចិត្តដាក់កាយ ហាត់ប្រាណជាមួយគ្នា ដើម្បីទទួលបាននូវ រូបរាងដែល ខ្លួនប៉ងប្រាថ្នា ។


ដោយហេតុតែ មិនពេញចិត្តជាមួយនឹងរូបរាងរបស់ខ្លួន គូសង្សារផ្អែមល្ហែមទាំងពីរនាក់ ដែលមានឈ្មោះថា Song Jin Yoo និង Shin Ji Hoo បានប្តេជ្ញាចិត្តខិតខំ ហាត់ប្រាណជាមួយគ្នា យ៉ាងទៀងទាត់ ជាទីបំផុត ដោយបានចំណាយពេល មួយម៉ោងកន្លះ ក្នុងការលើកទំងន់ ពីរដងក្នុង មួយសប្តាហ៍​ និងធ្វើការហាត់ប្រាណ បែបកាយសម្ព័ន្ធ (Aerobics) បីម៉ោង ជារៀងរាល់ថ្ងៃ ។

លើសពីនេះទៅទៀត គួបផ្សំជាមួយនឹងការហាត់ប្រាណ រូបគេទាំងពីរនាក់ក៏ បានជ្រើសរើសនូវ ប្រភេទអាហារដែលសម្បូរ ទៅដោយសារធាតុចិញ្ចឹម ល្អសម្រាប់សុខភាព និងរូបរាងកាយរបស់គេ ផងដែរ ដោយក្នុងនោះ រូបគេបានជ្រើសយក សាច់មាន់​ សុត ដំឡូងបារាំងផ្អែម ប៉េងប៉ោះ និងបន្លែផ្លែឈើ ដទៃទៀត ដែលផ្តល់ ថាមពលច្រើនដល់រាងកាយ របស់ពួកគេ ។

ជាលទ្ធផល បួនខែក្រោយមក គូស្នេហ៍ទាំងពីរ ក៏ទទួលបានការប្រែក្លាយ ដ៏អស្ចារ្យ មករូបរាងស្អាត ស៊ិចស៊ី សមតាមបំណង ប្រាថ្នាដែលគេទាំងពីរ ចង់បាន ដោយខាងបុរស បានស្រកទំងន់ពី ៨៣គីឡូ មកត្រឹម ៧១គីឡូ (បញ្ចុះជាតិខ្លាញ់ ក្នុងរាងកាយ ពី១៦% ទៅ ៥%) ចំណែកឯខាងស្រ្តី ស្រកទំងន់ពី ៧១គីឡូ មកត្រឹម ៤៩គីឡូវិញ (បញ្ចុះជាតិខ្លាញ់ ក្នុងរាងកាយ ពី៣២% ទៅ ១៨%) ។

តោះ! ទៅទស្សនារូបភាពមុននិងក្រោយការហាត់របស់គេបន្តិចមើល៎ ថាតើខុសគ្នាដល់កំរិតណា?

ប្រភព៖ Stomp

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]