ភ្នំពេញ ៖ គិតមកដល់ថ្ងៃនេះ ការសម្ពោធលក់ផលិតផល ទូរស័ព្ទដៃស៊េរីចុងក្រោយ របស់ក្រុមហ៊ុនអេឡិចត្រូនិចយក្សសាមសុង ទើបតែបាន ប៉ុន្មានសប្តាហ៍ ប៉ុណ្ណោះ ប៉ុន្តែបើក្រឡេកទៅ មើលគេហទំព័រអេឡិចត្រូនិច អន្តរជាតិធំៗ វិញបានចុះផ្សាយរៀបរាប់ យ៉ាងច្រើនសន្ធឹកសន្ធាប់ អំពីមតិយោបល់ ជុំវិញការប្រើប្រាស់ ទូរស័ព្ទដៃ Galaxy Note 5។ 

បើនិយាយពីលក្ខណៈសម្បត្តិនៃទូរស័ព្ទដៃ Galaxy Note 5 លោកអ្នកប្រាកដជាបាន ស្គាល់ខ្លះៗរួច មកហើយ ប៉ុន្តែលោកអ្នកចង់ ដឹងដែរថា តើគេហទំព័រល្បីៗសរសេរអ្វីខ្លះ អំពី Galaxy Note 5?



គេហទំព័រ International Business Times ដែលមានទីតាំងនៅអាមេរិកបានដាក់ ចំណងជើងធំៗ ថា សាមសុង Galaxy Note 5 បានផ្តួល HTC, One M9 និង iPhone 6 Plus ជាមួយនឹងថ្មទូរស័ព្ទ ដែលប្រើបានយូរ។ សាមសុង Galaxy Note 5 អាចឲ្យអ្នកប្រើ និយាយរហូតដល់ទៅ ៩ម៉ោងនិង១១នាទី ដោយមិនបារម្ភថាថ្ម អាចអស់ពេលកំពុង និយាយទូរស័ព្ទ។

ចំណែកឯ គេហទំព័រ ZDNet ដែលផ្តោតបច្ចេកវិទ្យាថ្មី ក៏បានលើកយកនូវលក្ខណៈ ពិសេសរបស់ទូរស័ព្ទ មួយនេះ ដោយបរិយាយថា សាមសុង Galaxy Note 5 មាន លក្ខណៈពិសេស ១០យ៉ាង ដែលធ្វើឲ្យវាក្លាយ ជាទូរស័ព្ទល្អបំផុតសំរាប់អ្នកជំនួញ។ វាប្រៀបបាននឹងកុំព្យូទ័រ ដ៏តូចមួយ ដែលរឹងមាំហើយអ្នក អាចកាន់នៅក្នុងដៃ ព្រមទាំង មានកម្មវិធីល្អៗ ជាច្រើន។

ស្របពេលជាមួយគ្នានេះដែរ គេហទំព័រ CNET របស់អាមេរិក បានផ្តោតសំខាន់ ទៅលើប៊ិច S Pen ដោយរៀបរាប់ថាសាមសុង Galaxy Note 5 ជាទូរស័ព្ទដែល ល្អគ្រប់យ៉ាងទាំងអស់ ហើយជាទូរស័ព្ទតែ មួយគត់ដែលអ្នកអាចសរសេរ ដោយដៃ ព្រមទាំងមាន រូបរាងគួរឲ្យទាក់ទាញ និងរឹងមាំបំផុត ហើយអាចថត រូបភាពមាន គុណភាពខ្ពស់។



គេហទំព័រមួយនេះក៏បានរៀបរាប់បន្ថែមទៀតថា ការធ្វើពិសោធន៍របស់ DisplayMate បានបង្ហាញថា Galaxy Note 5 មានអេក្រង់ច្បាស់ ល្អបំផុតដែល គ្មានទូរស័ព្ទ អាចធ្វើដូច។ អតិថិជនតែងតែ ចង់បាននូវ ទូរស័ព្ទដែលមាន អេក្រង់ធំ ប៉ុន្តែគុណភាព របស់អេក្រង់ កាន់តែសំខាន់ជាងនេះ ទៅទៀត ដោយសារតែវាអាចឲ្យ យើងមើល អក្សរច្បាស់ រូបភាពក៏អាចមើល បានទោះបីជានៅ ក្រោមពន្លឺថ្ងៃឬក៏ ក្នុងលក្ខខណ្ឌបែប ណាក៏ដោយ។

ចំណែកឯនៅក្នុងប្រទេសកម្ពុជាវិញ គេហទំព័រនៃទស្សនាវដ្តីអេឡិចត្រូនិចបានលើក យកមុខងារ ៨យ៉ាងរបស់សាមសុង Galaxy Note 5 ដែលទូរស័ព្ទ iPhone 6 Plus មិនអាចធ្វើបាន។ លក្ខណៈពិសេសទាំង នោះរួមមាន៖

  1. ប៊ិក S Pen ដែលមាន មុខងារកាន់តែឆ្លាតវៃ
  2. មុខងារវាស់ចង្វាក់បេះដូងដែលត្រូវបានតម្លើងរួចជា ស្រេចនៅលើទូរស័ព្ទ
  3. មុខងារដែលអ្នកប្រើប្រាស់អាចបញ្ជូនវីដេអូរកម្រិត Full HD 1080p ពីកាម៉េរាទៅកាន់ Youtube ដោយផ្ទាល់
  4. បច្ចេកវិទ្យាសាកថ្មឥតប្រើខ្សែ
  5. Screenshot​​ គេហទំព័របាន​ពេញ​ទាំងអស់តែ​ម្តង
  6. Samsung​ Pay​ ដែល​អាច​ស្កែ​ន​ Credit​ Card​ បាន​គ្រប់​ប្រភេទ​​ខុស​ពី​ Apple​ Pay​ អាច​ដំណើរការ​បាន​តែ​ជាមួយនឹង​ឧបករណ៍​ដែល​មាន​បំពាក់​បន្ទះ​ NFC​ តែ​ប៉ុណ្ណោះ
  7. កញ្ចក់អេក្រង់ Quad-HD​ Super​ AMOLED​ របស់ Galaxy Note 5 ​អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត​ 1440​ x​ 2560p​
  8. ចុងក្រោយនោះគឺ SideSync​ ដែល​ជា​មុខងារ​ថ្មី​មួយ​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លាស់​ប្តូរ​ ទិន្នន័យ​ទៅ​ វិញ​ទៅ​ មករ​វាង​ ទូរស័ព្ទ​និង​កុំព្យូទ័រ​ពពួក​ Mac​ និង​ Windows​​ ខណៈពេល ដែល​ទូរស័ព្ទ​ iPhone​ ក៏​អាច​ដំណើរការ​ ជាមួយ​បាន​ដែរ​។​ 

កាលពីដើមខែនេះ គេក៏ឃើញជនល្បីៗជាច្រើនបានបញ្ចេញចំណាប់ អារម្មណ៍មកលើ ទូរស័ព្ទសាមសុង Note 5 ។ អ្នកសរសេរប្លុក ជនជាតិអូស្រ្តាលី Nadia Fairfax បាននិយាយតាមរយៈវីដេអូ ដែលមានចំណងជើង «A Moment of Note» ថា «ខ្ញុំពេញ ចិត្តជាមួយនិង S Pen ជាងគេ។ ខ្ញុំអាចធ្វើកំណត់ហេតុ ប្រជុំយ៉ាងសាមញ្ញ ព្រមទាំងកែ រូបភាពដោយងាយ។ ខ្ញុំក៏អាចកត់ត្រា ដោយមិនចាំបាច់បើក ទូរស័ព្ទផងដែរ។»

ខណៈពេលដែលអ្នកដឹកនាំរឿង Joseph Germani មកពីម៉ាឡេស៊ីបាននិយាយថា៖ «ក្នុងនាមជា អ្នកផលិតភាពយន្ត ខ្ញុំតែងតែ ព្យាយាមថត វីដេអូថ្មីជាច្រើន ហើយសាមសុង Galaxy Note 5 អាចឲ្យខ្ញុំថត បានវីដេអូស្អាត គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ »

សាមសុង Galaxy Note 5 ត្រូវសម្ពោធជាផ្លូវការនៅកម្ពុជាកាលពីថ្ងៃទី២២ សីហា កន្លងទៅនេះ។ ឥលូវអ្នកអាចស្វែងទូរស័ព្ទដ៏ ទំនើបមួយនេះ នៅក្នុងហាងទូរស័ព្ទជា ច្រើន។ តើអ្នកមានទូរស័ព្ទ សាមសុង Galaxy Note 5 នេះប្រើហើយឬនៅ?




អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ ថ្មីៗ​ជូន​ មនុស្ស​គ្រប់រូប គ្រប់​ទី កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​ អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​ បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​ បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​
​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ ​www.samsung.com​ និង global.samsungtomorrow.com 

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]