ភ្នំពេញ៖ ប្រហែលជាប្រិយមិត្តបានស្គាល់ហើយ ពីអ្នកផាត់មុខ អាជីពម្នាក់ គឺ លោក កុល សុធារ៉ូ (ហៅក្រៅ ណារ៉ូ) ដែលធ្លាប់ ប្រាប់ពីជំនាញផាត់មុខកូនក្រមុំ មកកាន់ខ្មែរឡូត កាលប៉ុន្មានខែមុន។ ប៉ុន្តែថ្ងៃនេះ គាត់បានបង្ហាញពីវិធីផាត់មុខ កូនក្រមុំបែបស្រាលៗ តែស្រស់ស្អាត ដែលមាន កញ្ញា ស្រីនាងជា តួកូនក្រមុំផងដែរ។

ក្នុងកិច្ចសំភាសន៍ជាមួយនឹង ខ្មែរឡូត លោក ធារ៉ូ ដែល អ្នកជំនាញផាត់មុខ រយៈពេល១២ឆ្នាំ រូបនេះ បានបញ្ជាក់ថា ការផាត់មុខកូនក្រមុំ ដែលនឹងបង្ហាញនេះ គឺមានលក្ខណៈ បែបជាធម្មជាតិ តែស្រស់ស្អាត ក៏ដោយសារតែ បច្ចុប្បន្ននេះ សុភាពនារីភាគច្រើន តែងតែនិយម ផាត់មុខបែបនេះ ក្នុងថ្ងៃ អាពាហ៍ពិពាហ៍របស់ពួកគេ។ ដូចនេះហើយ ថ្ងៃនេះ ទើប រូបគាត់ ចង់បង្ហាញពីរបៀបនៃ ការផាត់មុខ កូនក្រមុំ បែបធម្មជាតិ និងការតុបតែងសក់ ផងដែរ។





ចង់ដឹងថា ការផាត់មុខកូនក្រមុំបែបធម្មជាតិ របស់លោក ធារ៉ូ យ៉ាងណានោះ តោះទស្សនា វីដេអូទាំងអស់គ្នា៖
ស្នាដៃផាត់មុខ កូនក្រមុំ កាលពីពេលកន្លងទៅរបស់ លោក កុល សុធារ៉ូ (ហៅក្រៅ ណារ៉ូ) 








គួរបញ្ជាក់ផងដែរថា លោក ធារ៉ូ ត្រូវបានមនុស្សជាច្រើន ទទួលស្គាល់ និងសរសើរពីស្នាដៃ នៃការផាត់មុខរបស់គាត់ ព្រោះថា គាត់ផាត់មុខកូនក្រមុំ បានស្រស់ស្អាត និងលេចធ្លោទាក់ទាញយ៉ាងខ្លាំង ក្នុងថ្ងៃអាពាហ៍ពិពាហ៍៕

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]