អាហ្វ្រិកខាងត្បូង៖ ទីផ្សាររូបិយប័ណ្ណ គឺជាទីផ្សារហិរញ្ញវត្ថុធំជាងគេបំផុត នៅលើពិភពលោក ដោយយ៉ាងហោចណាស់ ៤លានលានដុល្លារ ធ្វើចរាចរណ៍លើទីផ្សារក្រដាសប្រាក់ ជារៀងរាល់ថ្ងៃ។ ទីផ្សារនេះ ត្រូវបានគេស្គាល់ថាមានភាពអណ្តែតរសាត់ និងហានិភ័យខ្ពស់ ទើបហេតុនេះហើយ ជំនួញបែបនេះ ច្រើនតែខាងធនាគារ និងក្រុមហ៊ុនធំៗ ជាអ្នកចូលរួម។

យ៉ាងណាមិញ យុវជនជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ ឈ្មោះ Sandile Shezi វ័យ២៣ឆ្នាំ បានព្យាយាមរៀនពីរបៀបធ្វើជំនួញរូបិយវត្ថុ (ក្រដាសប្រាក់) យ៉ាងជោគជ័យ រហូតអាចធ្វើជំនួញនេះបានសំរេច និងថែមទាំងក្លាយខ្លួន ជាសេដ្ឋីក្មេងជាងគេបំផុត នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងទៀតផង។

គួររំលឹកដែរថា យុវជនរូបនេះ ក្លាយខ្លួនជាសហគ្រិន តាំងពីនៅអាយុ១២ឆ្នាំមកម្ល៉េះ ចាប់ផ្តើមពីការលក់នំប៉័ង (Muffiin) នៅសាលារៀន។

បច្ចុប្បន្ន រូបគេបានបើកវិទ្យាស្ថានមួយ សំរាប់បង្រៀនដល់ប្រជាជនអាហ្វ្រិកដោយមិនគិតថ្លៃ ឲ្យយល់ដឹងអំពីចំណេះក្នុងការធ្វើជំនួញនេះ ដូចជា ពេលណាត្រូវទិញចូល និងពេលណាត្រូវលក់ចេញ ព្រមទាំងរបៀបបញ្ចៀសការខាតបង់ផងដែរ៕

យុវជន Sandile Shezi មហាសេដ្ឋីវ័យក្មេង

ប្រភព៖ CCTV

ការចាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ ខាងក្រោមនេះជា មេរៀនជោគជ័យ ទាំង៧ ចំនុច ដែលបានចែកចាយដោយមហាសេដ្ឋី មានប្រាក់​រាប់រយលានម្នាក់នេះ គឺលោក Com Mirza ដែលគាត់បាន ចាប់ផ្តើមរកស៊ីតាំងតែពីបើក តូបលក់ភេសជ្ជៈតូចមួយ និងធ្លាប់បរាជ័យ ក្នុងការធ្វើជំនួញរាប់ភ្លេច តែបច្ចុប្បន្ន គាត់បែរក្លាយជា ថៅកែក្រុមហ៊ុន ដែលមានទីតាំងនៅច្រើនប្រទេស និងមា្ចស់អាជីវកម្មដ៏ជោគជ័យ ម្នាក់ទៅវិញ ដែលមេរៀននេះមានដូចជា៖

១. ចាប់ផ្តើម តាំងពីនៅក្មេង ៖ លោក Mirza បានប្រាប់ថា ប្រសិនជាអាច អ្នកអាចចាប់ផ្តើមដំណើរឆ្ពោះ ទៅរក គោលដៅរបស់អ្នក នៅអាយុ វ័យក្មេង កាន់តែល្អ ។ លោក Mirza បានបន្តថា គាត់បានចាប់ផ្តើមរកស៊ី តាំងពីអាយុ ៧ឆ្នាំ ហើយទោះបីជាគាត់ បរាជ័យរាប់ភ្លេចក៏ដោយ ក៏គាត់គង់តែ អាច បានជោគជ័យនាពេលខាងមុខ ក្នុងពេលដែលគាត់ នៅវ័យក្មេងនៅឡើយ ។ ប៉ុន្តែ គាត់បន្តថា ទោះបីជាអ្នក មិនមែននៅវ័យក្មេង ប៉ុន្តែ អ្នកនៅ តែអាច ចាប់ផ្តើម រកឱកាសមួយ ក្លាយជាសហគ្រិន បង្កើតជាជំនួញ ដើម្បីទទួលផលកំរៃ ពីអ្វីដែលខិតខំប្រឹងផងដែរ ។

២. បង្កើតទម្លាប់ប្រចាំថ្ងៃ ដើម្បីជោគជ័យ៖ សំរាប់លោក Mirza បានបង្ហើបថា ទម្លាប់ប្រចាំថ្ងៃរបស់គាត់ គឺ ក្រោកពីគេងម៉ោង ៥ព្រឹក ឬលឿនជាង នេះ ដើម្បី ហាត់ប្រាណ អានសៀវភៅ ជាដើម ហើយគាត់នឹងទៅធ្វើការងារ រហូតដល់ថ្ងៃត្រង់ ហើយសំរាក់មួយស្របក់ពេលថ្ងៃ ហើយ បន្ទាប់ពី ពិសាអាហារពេលល្ងាច និងកំសាន្ត ជាមួយគ្រួសាររួច គាត់នឹងបន្តធ្វើការងារ រហូតចប់សព្វគ្រប់ ទើបគេង ដែលគាត់គេងតែ ៥ម៉ោងក្នុងមួយថ្ងៃ ។ គាត់បញ្ជាក់ថា នេះជាទម្លាប់ ដើម្បីជោគជ័យរបស់គាត់ ។

៣. ខិតខំប្រឹងប្រែងធ្វើការងារ (ប៉ុន្តែធ្វើការងារឲ្យឆ្លាតវៃ)៖ មហាសេដ្ឋីប្រាក់រាប់លាននេះ ជាក់ជឿលើការ ប្រឹងប្រែងធ្វើការងារ ប៉ុន្តែ គាត់អ្វីដែល គាត់ ចង់សំដៅ គឺខំធ្វើការងារ ប៉ុន្តែខំធ្វើដោយឆ្លាតវៃ ។ គាត់មានន័យថាធ្វើការងារ ក្នុងវិធីដ៏ល្អមួយ ដោយខិតខំ ធ្វើការឲ្យហើយ ដោយចំណាយ ពេលខ្លី ។

៤. បរាជ័យ មិនមែនកើតឡើង ជាអចិន្ត្រៃយ៍៖ ទម្រាំក្លាយជា មហាសេដ្ឋីមានប្រាក់ ៥០០លានដុល្លារ លោក Mirza បានប្រាប់ថា គាត់ធ្លាប់បរាជ័យ លើជំនួញ ជាច្រើនដង ហើយធ្លាប់ ក្ស័យធុនទៀតផង ប៉ុន្តែ លោក Mirza បានប្រាប់ថា គាត់ មានចិត្តអំណត់ មួយ ដែលជួយរុញច្រាន ការបរាជ័យ ពីអតីត របស់គាត់ និងនាំគ្នា ទៅកាន់ភាពជោគជ័យ ដូចសព្វថ្ងៃនេះ ។

៥. ឆ្លាតវៃ ជាមួយ ការជោគជ័យដំបូងរបស់អ្នក៖ ដើម្បីកសាងចំនូលរហូត ក្លាយជាមហាសេដ្ឋី លោក Mirza បានប្រាប់ថា គាត់មិនអាច ធ្វេសប្រហែស ជាមួយ ប្រាក់ដែលរកបាន នោះទេ ។ គាត់បន្តថា មនុស្សវ័យក្មេងភាគច្រើន ចំណាយលុយ ទិញឡាន ទិញសំភារៈទំនើបៗ ដែលមិនចាំបាច់ ខណៈ ពួកគេអាច យកលុយទៅវិនិយោគលើ អចលនៈទ្រព្យ ឬ ក្រុមហ៊ុនផ្សេងៗ និង អ្វីៗ ដែលធ្វើឲ្យពួកគេ ទទួលបាន ប្រាក់ចំនេញ ក្នុងរយៈពេល ទើប ជាការ ឆ្លាតវៃ ក្នុងការជោគជ័យ ។

៦. រៀនសន្សឹមៗ ដោយចូលស្ទឹងតាមបថ៖ លោក Mirza បានបង្ហាញថា អ្នកមិនចាំបាច់ ត្រូវតែ ដឹងអ្វីគ្រប់យ៉ាងនោះទេ មុនពេលអ្នក ចាប់ផ្តើម ចូលប្រឡូក ក្នុងអាជីវកម្ម ។ វាជារឿងធម្មតា ដែលជួបការបរាជ័យ ហើយ អ្នកអាចរៀន ពីវា ដោយសន្សឹមៗ ។

៧. កុំចុះចាញ់៖ មហាសេដ្ឋី Mirza មានទស្សនៈវិស័យ ធំធេង។ បន្ទាប់ពី គាត់បានលក់ក្រុមហ៊ុន មាន តម្លៃ ៦០,០០០ ដុល្លារអាមេរិក គាត់សម្រេច ចិត្ត បន្ត យកលុយរបស់គាត់ យកទៅរកស៊ីបន្ត ដោយហ៊ានប្រថុយប្រថានបំផុត គាត់ថា ប្រសិនគាត់ប្រថុយ គាត់នឹងអាចឈានដល់ គោលដៅ ប៉ុន្តែប្រសិន គាត់ បរាជ័យ គាត់នឹងមិន ចុះចាញ់ បោះបង់ចោលនោះឡើយ ។ លោក Mirza បាន មើលឃើញការបរាជ័យ ដូចជា ផ្លូវសំរាប់ដើរ ទៅកាន់ ជោគជ័យ ខណៈ គាត់ មិនបានចាត់ទុក ការបរាជ័យជា ថ្ងៃអវសាននៃ ពិភពលោក ឬ ជាភាពទន់ខ្សោយនោះឡើយ ៕

លោក Com Mirza ជាមហាសេដ្ឋីមានលុយ ៥០០លានដុល្លារអាមេរិក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]